លោក​បណ្ឌិត គិ​ន ភា : កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​របស់​កម្ពុ​ជា​និង​ការ​លេចធ្លោ របស់​កម្ពុជា​នៅក្នុង​តំបន់ និង អន្តរជាតិ​

​ភ្នំពេញៈ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែងថា​តួនាទី​របស់​កម្ពុជា​ជា​ម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ គឺជា​មោទនភាព​ដ៏​ធំធេង​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​តូច ក៏ប៉ុន្តែ​ទទួល​នូវ​ភារកិច្ច​ដ៏​ធំ​សម្រាប់​តំបន់ និង​ពិភពលោក​។ តាមរយៈ​នេះ កម្ពុជា​អាច​ទាញ​បាន​នូវ​ផលប្រយោជន៍​ច្រើន ក៏ដូចជា​តំបន់​ទាំងមូល​។ ពីព្រោះ​អ្វី​ដែលជា​មូលបទ​ស្នូល​សំខាន់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅពេលនេះ គឺ​ផ្តោតទៅលើ​ពហុភាគី​និយម​ដើម្បី​កំណើន​រួមគ្នា​។ ហើយក៏​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់បំផុត​របស់​កម្ពុជា ក្នុងការ​ជំរុញគោលការណ៍​ពហុភាគី​និយម​ក្នុង​ការចូលរួម​យ៉ាងសកម្ម​ដែល​អាចធ្វើ​ទៅបាន​របស់​កម្ពុជា​នៅក្នុង​សហគមន៍​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​ជាស​កល និង​បញ្ហា​ដែល​កំពុង​លេចឡើង​។​

លោកបណ្ឌិត គិន ភា (រូបថតឯកសារ)

​លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍ប្រាប់ AMS នៅ​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ​ថា តួនាទី​របស់​កម្ពុជា​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៥ -២៦​ខែវិច្ឆិកា​ឆ្នាំ​២០២១​គឺជា​មោទនភាព​ដ៏​ធំធេង​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​តូច​ក៏ប៉ុន្តែ​ទទួល​នូវ​ភារកិច្ច​ដ៏​ធំ​សម្រាប់​តំបន់​និង​ពិភពលោក​។​តួនាទី​ជា​ម្ចាស់ផ្ទះ​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​របស់​កម្ពុ​ជា​ទាំង​សមត្ថភាព​ធនធានមនុស្ស​របស់​កម្ពុជា សមត្ថភាព​ស្ថាប័ន និង​បង្ហាញ​ពី​តួនាទី​លេចធ្លោរ​របស់​កម្ពុជា​នៅក្នុង​កិច្ច​តំបន់ និង​អន្តរជាតិ​។ ពីព្រោះ​យើង​ឃើញថា យន្តការ ASEM នេះ គឺជា​យន្តការ​ដ៏​ធំ ដែល​ជ​ជំនួប​ដ៏​ធំ​អន្តរទ្វីប គឺ​រវាង​មេដឹកនាំ​នៃ​ទ្វីបអឺរ៉ុប និង​អាស៊ី​ផង រួមបញ្ចូល​គ្នា​ចំនួន ៥១​ប្រទេស​បូក​ជាមួយនឹង​សហភាព​អឺរ៉ុប និង​អគ្គលេខាធិការដ្ឋាន​អាស៊ាន​ផង រហូតដល់​ទៅ ៥៣​ប្រទេស​និង​ស្ថាប័ន ដែល​គេ​ហៅថា វេទិកា​អន្តររដ្ឋាភិបាល​ដ៏​ធំ​មួយ​ដែល​រួមគ្នា​ដោះស្រាយ​។ ​តាមរយៈ​នេះ យើង​អាច​ទាញ​បាន​នូវ​ផលប្រយោជន៍​ច្រើន​ជា​ផលប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា​ក៏ដូចជា​តំបន់​ទាំងមូល​។ ពីព្រោះ​យើង​ឃើញថា អ្វី​ដែលជា​មូលបទ​ស្នូល​សំខាន់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅពេលនេះ គឺ​ផ្តោតទៅលើ​ពហុភាគី​និយម​ដើម្បី​កំណើន​រួមគ្នា​។

​លោក គិ​ន ភា បាន​បន្តថា នៅក្នុង​ឋានៈ​ជា​ប្រទេស​តូច​មានការ​អភិវឌ្ឍន៍​នៅមានកម្រិត​នៅឡើយ កម្ពុជា​អាច​ប្រើប្រាស់​វេទិកា ASEM នេះ ដើម្បី​ទទួលបាន​នូវ​ផលប្រយោជន៍​ក្នុង​ក្របខណ្ឌ​ពហុភាគី​។ ប្រទេស​តូចៗ​ជាទូទៅ​គឺ​យើង​ប្រើប្រាស់​យន្តការ​ពហុភាគី​ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន​បញ្ជៀ​ស​នូវ​ហានិភ័យ​ខាង​ភូមិសាស្ត្រ​នយោបាយ​។ ចំណុច​មួយទៀត​តួនាទី​ជា​ម្ចាស់​របស់​កម្ពុជា​នេះ គឺ​ធ្វើ​ឲ្យ​កម្ពុជា​អាច​បង្ហាញ​ពី​សមត្ថភាព​ក្នុងការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​ដ៏​ធំ​បែបនេះ បង្ហាញ​អំពី​សក្តានុពល​នៃ​ការវិនិយោគ សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ហើយក៏​បង្ហាញ​អំពី​សុខសន្តិភាព​ដែល​កម្ពុ​ជាមាន​។
​តួនាទី​ស្មើមុខ​ស្មើ​​មាត់​របស់​កម្ពុ​ជា​លើ​ឆាក​អន្តរជាតិ ដែល​នេះ​គឺជា​រឿង​មួយ​ដែល​សំខាន់​សម្រាប់​កិច្ចប្រជុំ​កំពូល ASEM នេះ​។​


​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បន្តទៀតថា ចំណុច​ដែល​លេចធ្លោរ​មួយទៀត គឺ​ការធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​កិច្ចប្រជុំ​កំពូល ASEM លើក​ទី​១៣​នេះ ក៏​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់បំផុត​របស់​កម្ពុជា ក្នុងការ​ជម្រុញ​គោលការណ៍​ពហុភាគី​និយម​ក្នុង​ការចូលរួម​យ៉ាងសកម្ម​ដែល​អាចធ្វើ​ទៅបាន​របស់​កម្ពុជា​នៅក្នុង​សហគមន៍​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​ជាស​កល និង​បញ្ហា​ដែល​កំពុង​លេចឡើង ហើយ​បញ្ហា​ដែល​ឃើញថា លេចធ្លោរ​នៅក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​បច្ចុប្បន្ននេះ គឺ​បញ្ហា​កូ​វីដ​១៩ គឺជា​បញ្ហា​រួម​ជាស​កល ជា​វិបត្តិ​សុខភាព​សាធារណៈ ហើយក៏​ប៉ះពាល់​ជា​អវិជ្ជមាន​ចំពោះ​វិស័យ​ជាច្រើន​នៃ​ពិភពលោក​ទាំង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វិស័យ​សង្គម គឺ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​លាន​នាក់​រង​ផលប៉ះពាល់​។
​ដូច្នេះ​ការជជែក​គ្នា​ជាការ​ដោះស្រាយ​វិបត្តិ និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​នៅក្នុង​ដំណាក់កាល​កូ​វីដ និង​ក្រោយ​កូ​វីដ​នេះ គឺជា​រឿង​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ទាំងអស់​របស់ ASEM​។


​លោក​គិ​ន ភា​បាន​បង្ហាញបញ្ហាថា​មាន​បញ្ហា​ច្រើន​ដែល​កំពុងតែ​លេចឡើង​ជាការ​ប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន និង​សហរដ្ឋអាមេរិក បញ្ហា​អាកាសធាតុ ការ​កើន​កំដៅ​នៃ​ពិភពលោក ប​ម្រែ​ប្រួល​អាកាសធាតុ​ជាដើម​។ បញ្ហា​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​និង​បញ្ហា​មី​យ៉ាន់​ម៉ា​ក៏​សុទ្ធតែជា​រឿង​ក្តៅ​ដែល​តំបន់​ទាំងមូល​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ទាំងអស់នេះ ហើយ​ឃើញ​សម្ព័ន្ធមិត្ត​ត្រីភាគី គឺ​អូស្ត្រាលី អង់គ្លេស និង​សហរដ្ឋអាមេរិក រួមទាំង​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​វា​សុទ្ធតែជា​បញ្ហា​ដែល​អាច​លេចឡើង​ដែល​ចោទ ហើយ​ដែល​មេដឹកនាំ ASEM ចាំបាច់​ត្រូវតែ​យកចិត្តទុកដាក់​ពិនិត្យ​ពិចារណា​ក្នុងការ​រកបាន​នូវ​ដំណោះស្រាយ​មួយ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​មាន​សន្តិភាព មាន​ស្ថិរភាព មាន​វិបុលភាព និង​បរិ​យាប​ន្ន​។ អ្វីដែល​កម្ពុជា​ចង់បាន​បំផុត​ក្នុងឋានៈ​ជា​រដ្ឋ​តូច នៅក្នុង​ការប្រើប្រាស់​យន្ត​ការ​ពហុភាគី​នេះ គឺ​កម្ពុជា​តែងតែ​ប្រាថ្នា​ចង់បាន​នូវ​សុខសន្តិភាព ស្ថិរភាព​តំបន់ វិបុលភាព និង​បរិ​យាប​ន្ន​ហើយ​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ពហុភាគី​និយម​នៅក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កំពុងតែ​លេចឡើង​នៅក្នុង​ពិភពលោក​៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner