កីឡាការិនី វី ស្រីស្រស់ ចូលរួមស៊ីហ្គេមលើកដំបូង នៅវៀតណាម ប៉ងយកមេដាយមាស

កីឡាការិនីសប្បុរស្រអែម មកពីខេត្ត កណ្តាល វី ស្រីស្រស់ ដែលទើបឡើងពីជម្រើសជាតិថ្នាលក្លាយជាជម្រើសជាតិឈុតធំ ហ្វឹកហាត់ត្រៀមប្រជែងមេដាយស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចូលហ្វឹកហាត់ក្នុងជំរុំឡើងវិញហើយ បន្ទាប់ពីហ្វឹកហាត់តាមអនឡាញអស់រយៈពេលជាច្រើនខែ ដោយសាតែវិបត្តិជំងឺកូវីដ១៩។


ថ្លែងប្រាប់ទូរទស្សន៍អប្សរា ក្នុងជំរុំហ្វឹកហាត់បិទខ្ទប់ នាក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស វី ស្រីស្រស់ អះអាងថា បច្ចេកទេស និងសមត្ថភាពបានត្រឡប់មកជិតដូចដើមវិញហើយ ដ្បិតការហ្វឹកហាត់នៅក្នុងជំរុំបិទខ្ទប់ រូបគេបានហាត់ដោយផ្ទាល់ជាមួយគ្រូបង្វឹក ទាំងគ្រូខ្មែរ និងបរទេស ធ្វើឲ្យសមត្ថភាពរីកចំរើន។
កីឡាការិនីវ័យ១៩រូបនេះ បញ្ជាក់ទៀតថា ការហ្វឹកហាត់របស់គេ គឺត្រៀមប្រជែងដណ្តើមមេដាយស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប៉ុន្តែនៅចំពោះមុខ នាអំឡុងខែឧសភា ឆ្នាំ២០២២ខាងមុខនេះ នាងក៏មានភារៈកិច្ចចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះផងដែរ។

សម្រាប់ការចូលរួមស៊ីហ្គេមនៅប្រទេសវៀតណាមនេះ គឺជាការចូលរួមលើកដំបូងរបស់នាង ហើយនាងប្តេជ្ញាថា នឹងប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីសម្រេចក្តីស្រម៉ៃឈ្នះមេដាយមាសជូនជាតិមាតុភូមិ។ សូមបញ្ជាក់ថា កីឡាការិនី វី ស្រីស្រស់នាងជាប់ជាជម្រើសជាតិកីឡាប្រដាល់សកលឈុតធំក្នុងឆ្នាំ២០២១ ហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កីឡាការិនី វី ស្រីស្រស់បានជាប់ជម្រើសជាតិថ្នាលក្នុងឆ្នាំ២០១៧ កាលពីហ្វឹកហាត់ជាជ្រើសជាតិថ្នាល់ នាងធ្លាប់ចូលរួមការប្រកួតកម្រិតអន្តរជាតិម្តងរៀបចំដោយប្រទេសថៃ មាន៥ប្រទេសចូលរួមដូចជា វៀតណាម ឡាវកម្ពុជា ហ្វីលីពីន និងស្រីលង្កា ជាលទ្ធផលវី ស្រីស្រស់ដណ្តើមបានមេដាយសំរិទ្ធ៕

     
ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner