សន្និសីទស្តីពី “ការកំណត់អត្ថសញ្ញាណ និងការប្រឈមនឹងការបំប្លែងទ្រង់ទ្រាយហូឡូខស្ស៖មេរៀននៅអាស៊ីអាគ្នេយ៍”ចាប់ពីថ្ងៃទី២៣-២៦វិច្ឆិកា

រាជធានីភ្នំពេញ៖ពិធីរៀបចំសន្និសីទស្តីពី“ការកំណត់អត្ថសញ្ញាណ និងការប្រឈមនឹងការបំប្លែងទ្រង់ទ្រាយហូឡូខស្សឬហៅថាមេរៀននៅអាស៊ីអាគ្នេយ៍”ត្រូវបានរៀបចំឡើងរយៈពេល៤ថ្ងៃពោលគឺចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ ២០២១។

          គួរបញ្ជាក់ថាកម្មវិធីសន្និសីទដែលមានការចូលរួមពីសំណាក់វាគ្មិនល្បីៗឈ្មោះនេះត្រូវបានរៀបចំឡើងដោយសមាគម Never Again ទទួលបានការគាំទ្រពីសម្ព័ន្ធចងចាំហូឡូខស្សអន្តរជាតិ (IHRA)មូលនិធិហេនរិចបូលកម្ពុជា(HBS)និងសហការជាមួយសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ,ថកម្មវិធីBalac នៃសាកលវិទ្យាល័យជូឡាលុងកនប្រទេសថៃ។

កម្មវិធីសន្និសិទ្ធអនឡាញស្តីការ”ការកំណត់អត្ថសញ្ញាណ និងការប្រឈមនឹងការបំប្លែងទ្រង់ទ្រាយហូឡូខស្ស៖មេរៀនអាស៊ីអាគ្នេយ៍” នេះដែររៀបចំឡើងក្នុងគោលបំណង ស្វែងយល់រកអត្ថសញ្ញាណទាក់ទងនឹងការបរិយាយជុំវិញបញ្ហាហូឡូខស្ស។វិធីសាស្រ្តការជជែកតវ៉ា និងការឆ្លើយតបចំពោះការបំប្លែងទ្រង់ទ្រាយទ្រង់ទ្រាយនៅក្នុងតំបន់និងជំរុញឱ្យមានការពិភាក្សារំឮក ការចងចាំអំពីអំពើប្រល័យពូជសាសន៍ និងជម្លោះ។គម្រោងនេះផ្តោតទៅលើប្រទេសក្ពុជា ប្រទេសភូមានិងប្រទេសថៃជាដើម។

          គួររំលឹកដែរថាសន្និសីទ នេះមានការចូលរួមពីវាគ្មិនសំខាន់ៗនិងបណ្ឌិតសភាចារ្យជាក់ខ្ពស់ពីររូបគឺ សាស្រ្តចារ្យ Yehuda Bauer ជាប្រធាន នៃសម្ព័ន្ធចងចាំហូឡូខស្ស អន្តរជាតិIHRA និងជានិពន្ធនាយកនៃសារព័ត៌មាន “ការសិក្សាពីអំពើប្រល័យពូជសាសន៍និងហូឡូខស្ស”និងសាស្រ្តចារ្យ Ben Kiernan  ជាអ្នកនិពន្ធសៀវភៅ‘Blood and Soil: A World History of Genocide and Extermination from Sparta to Darfur’ (2007)និងជានាយកស្ថាបនិកកម្មវិធីសិក្សាពីអំពើប្រល័យពូជសាសន៍(១៩៩៤-៩៩)។

     កម្មវិធីសន្និសីទនៅថ្ងៃទី១បានចាប់ផ្តើមពីសិក្ខាសាលាស្តីវិធីសាស្រ្តស្រាវជ្រាវទាក់ទងនឹង”វិធីវិភាគលើសេចក្តីថ្លែងរិះគន់អំពីការប្រឆាំងនឹងជនជាតិភាគតិច ការប្រកាន់ពូជសាសន៍ និងការបដិសេធអំពើប្រល័យពូជសាសន៍និងបណ្តាជម្លោះដែលកើតមានក្នុងតំបន់ព្រមទាំងផ្តល់ការពិភាក្សាពីវិធីធ្វើបទបង្ហាញដោយសហការីសំឃាន់ៗពីប្រទេសកម្ពុជា ប្រទេសភូមា ប្រទេសថៃ និងប្រទេសជាច្រើនទៀត៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner