ក្រុមហ៊ុន Apple បានចេញសារដាស់តឿនសកម្មជនថៃ និងអ្នកស្រាវជ្រាវមួយចំនួន ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលថា ទូរស័ព្ទ iPhone របស់ពួកគេ អាចនឹងត្រូវបានតាមដានដោយភ្នាក់ងាររបស់រដ្ឋាភិបាល

អត្ថបទដោយ៖
AMS OneMinute

សកម្មជន និងអ្នកស្រាវជ្រាវប្រឆាំងនឹងរដ្ឋាភិបាល បានបង្ហោះរូបភាពនៃសារដែលទទួលបានពីក្រុមហ៊ុន Apple នៅក្នុងបណ្ដាញសង្គមរបស់ពួកគេ។

សារដែលបង្ហាញថា ទូរស័ព្ទរបស់ពួកគេអាចស្ថិតក្រោមការតាមដាននោះមានខ្លឹមសារថា៖ “បើទូរស័ព្ទរបស់អ្នកស្ថិតក្រោមការវាយប្រហារ ដោយភ្នាក់ងាររបស់រដ្ឋាភិបាលនោះ គេអាចប្រមូលយកទិន្នន័យសម្ងាត់ ការឆ្លើយឆ្លងរបស់អ្នក ហើយថែមទាំងអាចភ្ជាប់ចូលប្រព័ន្ធកាមេរ៉ា និងមីក្រូហ្វូនផងដែរ”។

យ៉ាងណាមិញ ខាងរដ្ឋាភិបាលថៃបានបដិសេធនឹងការអះអាងទាំងនេះ។

ប្រភព៖ Reuters

ads banner