ជាលើកដំបូងក្នុងរយៈពេល ១៦ឆ្នាំ អាល្លឺម៉ង់នឹងមានអធិការបតីថ្មី លោក Olaf Scholz នៃគណបក្សប្រជាធិបតេយ្យសង្គម (SDP) ដែលជាអ្នកស្នងតំណែងពីមេដឹកនាំជើងចាស់ លោកស្រី Angela Markel

អត្ថបទដោយ៖
AMS OneMinute

គេរំពឹងថា លោក Scholz នឹងប្រឈមមុខនឹងបញ្ហាជាច្រើន រួមមានការកើនឡើងយ៉ាងរហ័សនៃជំងឺកូវីដ១៩ និងវិបត្តិព្រំដែននៅបេឡារូស និងអ៊ុយក្រែន បន្ទាប់ពីធ្វើសម្បថចូលកាន់តំណែងនៅដើមខែក្រោយ។

បន្ថែមលើនេះ អ្នកវិភាគភាគច្រើនរំពឹងថា រដ្ឋាភិបាលថ្មីនឹងបន្តដំណើរតាមផ្លូវដែលកំណត់ដោយអ្នកកាន់តំណែងមុន ចំពោះបញ្ហាជាច្រើនចាប់ពីបញ្ហាក្នុងសហភាពអឺរ៉ុប រហូតដល់គោលនយោបាយពាណិជ្ជកម្ម និងការបរទេស លើកលែងតែបញ្ហាជុំវិញការចូលរួមជាមួយអាមេរិកក្នុងការដាក់សម្ពាធលើចិន និងរុស្សី ដែលអាចបង្ខំឱ្យរដ្ឋាភិបាលថ្មីនេះ ផ្លាស់ប្ដូរគោលនយោបាយចាស់ៗរបស់ខ្លួនមួយចំនួន។

ប្រភព៖ New York Times

ads banner