អភិបាលខេត្តកម្ពុជា និងថៃពិភាក្សារកការបើកច្រកព្រំដែន (Video Inside)

អភិបាលខេត្តថៃ និងអភិបាលខេត្តកម្ពុជា ដែលមានព្រំដែនភាគខាងលិចជាប់នឹងប្រទេសថៃ បានជួបគ្នានៅថ្ងៃ ទី២៥វិច្ឆិកាដើម្បីស្វែងរកការបើកច្រកព្រំដែនសាឡើងវិញ។

អភិបាលខេត្តស្រះកែវ លោកផារីនយ៉ា ផូធីសាត់ និង អភិបាលខេត្ត២រ​បស់កម្ពុជា គឺអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី និងអភិបាលខេត្តបាត់ដំបង លោក សុខ លូ បានជួបគ្នានារសៀលថ្ងៃទី២៥វិច្ឆិកានេះ នៅទីស្នាក់ការអន្តរជាតិក្លងលឹក, ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ដើម្បីឈានដល់ការបើកច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែននៃខេត្តភាគលិចប្រទេស កម្ពុ ជានេះ។

មន្ត្រីកម្ពុជាដែលចូលរួមបានថ្លែងថាអភិបាលខេត្តកម្ពុជានិងអភិបាលខេត្តថៃ បានជជែករកការបើកច្រក ទ្វារអន្តរជាតិប៉ោយប៉ែត, ច្រកម៉ាឡៃ, ច្រកបឹងត្រកួននៃព្រំដែនខេត្តបន្ទាយមានជ័យ, ចំណែកនៅខេត្តបាត់ដំបង នោះវិញ នឹងគ្រោងបើកច្រកទ្វារអន្តរជាតិគីឡូ១៣ នៃស្រុកសំពៅលូន និងច្រកខៅឌិន នៃស្រុកក្លងហាត ខេត្ត ស្រះកែវ។

នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានស្នើឲ្យការចេញចូល១ថ្ងៃត្រឹមមនុស្សចំនួន៣ពាន់នាក់ ដោយការ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ការជជែកគ្នាបានផ្តោតលើ ពលករដែលមានបណ្ណឆ្លងព្រំដែន ដោយត្រូវអនុញ្ញាតរយៈពេល៣ខែ សម្រាប់ធ្វើកសិកម្មតាមបន្ទាត់ព្រំដែន។ ភាគីថៃក្នុងកិច្ចពិភាក្សានោះ បាន ទទួលយកសំណើពីភាគីកម្ពុជាដើម្បីស្នើសុំបន្តទៅថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ដើម្បីសម្រេចនៅពេលក្រោយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner