អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ច កិច្ចការរដ្ឋបាលនៅរដ្ឋបាលខេត្តព្រះសីហនុ

នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ច កិច្ចការរដ្ឋបាលនៅរដ្ឋបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

មុនបញ្ចប់អង្គប្រជុំ ឯកឧត្តម អគ្គាធិការ បានណែនាំថា ក្នុងនាមជាមន្ត្រីអធិការកិច្ច ត្រូវអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនដោយឈរលើគោលការណ៍ច្បាប់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ។

គោលដៅអធិការកិច្ចដោយផ្តោតទៅលើខ្លឹមសារដូចខាងក្រោម៖
-ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព
-ការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
-ការអនុវត្តតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងាររបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងទីចាត់ការរបស់សាលាខេត្ត
-ការគ្រប់គ្រងមន្រ្តីរាជការ
-ការគ្រប់គ្រងចរាចរលិខិត និងឯកសារផ្សេងៗ
-ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ
-ការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner