អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៦០លាន២៨ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន១៩ម៉ឺននាក់ និងជាសះស្បើយ២៣៥លាន២៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៦០លាន២៨ម៉ឺន១ពាន់១៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន១៩ម៉ឺន៨ពាន់៩២៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៣៥លាន២៤ម៉ឺន៥ពាន់៨៨៧នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៨លាន៩៩ម៉ឺន៩ពាន់៧៣៧នាក់ ស្លាប់ចំនួន៧៩ម៉ឺន៨ពាន់៥៥១នាក់ និងជាសះស្បើយចំនួន៣៨លាន៧៩ម៉ឺន៩ពាន់៩៨៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៤ម៉ឺន៦ពាន់៩២៦នាក់ ស្លាប់៤៦ម៉ឺន៦ពាន់៩៨០នាក់ និងជាសះស្បើយ៣៣លាន៩៦ម៉ឺន៧ពាន់៩៦២នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន៥ម៉ឺន៥ពាន់៦០៨នាក់ ស្លាប់ចំនួន៦១ម៉ឺន៣ពាន់៦៩៧នាក់ និងជាសះស្បើយ២១លាន២៧ម៉ឺន៥ពាន់២០៩នាក់ ៕ ប្រភព៖ worldometers

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner