ទូច ដេវីដ អះអាងថា ជួប វី សុភ័ស រំពឹង៥០% ប៉ុណ្ណោះ ខណៈ វី សុភ័ស សង្ឃឹម ៨០%

កីឡាករ ទូច ដេវីដ អះអាងថា ជំនួបផ្តាច់ព្រ័ត្រដណ្តើមជើងឯកប្រាក់លាន កម្មវិធីប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP ឆ្នាំ២០២១ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ រំពឹងឈ្នះ កីឡាករ វី សុភ័ស ត្រឹមតែ៥០% ប៉ុណ្ណោះ ។


កីឡាករ ទូច ដេវីដ បញ្ជាក់ថា មូលហេតុដាក់ក្តីសង្ឈឹមត្រឹមតែ៥០% សោយសារតែ វី សុភ័ស ជាកីឡាករល្អ មានភាពរហ័សរហួន ពិសេសបច្ចេកទេស និងកម្ពស់ ធ្វើឲ្យខ្លួនពិបាកក្នុងការវាយយកពិន្ទុ ។ ទោះបីជាបែបនេះក្តី ទូច ដេវីដ ក៏នៅតែបន្តហ្វឹកហាត់ត្រៀមខ្លួនឲ្យបានល្អ ប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីទទួលស្វាគមន៍កីឡាករ វី សុភ័ស មិនឲ្យអ្នកគាំទ្រខកចិត្ត នៅវគ្គផ្តាច់ព្រ័ត្រ ។


គួររំលឹកថា កីឡាករ ទូច ដេវីដ ធ្លាប់ចាញ់កីឡាករ វី សុភ័ស ម្តងរួចមកហើយ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ក្រៅពីគូរដណ្តើមជើងឯកប្រាក់លាន ក៏មានគូពិសេសជាច្រើនគូរទៀត ក្នុងនោះ គូរទី១ អេលីត រស្មី ប៉ះ ថា រីវ៉ា គូរទី២ អំ ខេម ប៉ះ ឈុត ប្រាក់កាក់ គូរទី៣ ធា វាសនា ប៉ះ នូវ ដារ៉ូ គូរទី៤ សែត សារិត ប៉ះ រឿម វណ្ណះ និងគូរទី៥ មឿង សុខហ៊ុច ប៉ះ ថៃ រិទ្ធី ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner