ក្រុមការងារថ្នាក់ជាតិចុះជួយឃុំកោងកាង ស្រុកពញាក្រែក រៀបចំការបោះឆ្នោតស្ទាបស្ទងជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំអាណត្តិទី៥ សម្រាប់ឆ្នាំ២០២២-២០២៧ នាពេលខាងមុខ

ត្បូង ឃ្មុំ ៖ ប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយឃុំកោងកាង ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ បានផ្តាំផ្ញើឲ្យសមាជិក គណបក្សប្រជាជនកម្ពុជា ត្រូវយកចិត្តទុកដាក់ និងត្រូវបំរេីសេវាសាធារណៈប្រជាពលរដ្ឋឲ្យបានល្អប្រសេីរនៅតាមមូលដ្ឋាន ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែរ ឯកឧត្ដម ឯក ក្រិត្យ រដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកោងកាង ស្រុកពញាក្រែក អញ្ជេីញជាអធិបតី ក្នុងពិធី បោះឆ្នោតស្ទាបស្ទង់ជ្រេីសរេីសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ អាណត្តិទី៥ សម្រាប់ឆ្នាំ២០២២-២០២៧ ដែលធ្វេីឡេីងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកោងកាង ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ ។

ឯកឧត្ដម ឯក ក្រិត្យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក បានជម្រុញដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋាន បន្តខិតខំប្រឹងប្រែងបន្ថែ មទៀតលេីការយកចិត្តទុកដាក់ មេីលថែរ ក្សា ផ្តល់ភាពកក់ក្តៅ និងពង្រឹងសមត្ថភាពសមាជិកសមាជិកាដែលត្រូវឈរឈ្មោះជាបេក្ខភាព របស់គណបក្សប្រជាជនកម្ពុជាជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី៥ ខាងមុខនេះ។

ឯកឧត្ដម ប្រធាន បាន ជម្រុញដល់មន្ត្រីCPP មូលដ្ឋាន ត្រូវបន្តធ្វេីសកម្មភាពផុសផុលលេីចល័នារបស់គណបក្សឲ្យល្អប្រសេីរ និងមានប្រជាប្រិយភាព បន្ថែមទៀត និងជាពិសេសនោះសមាជិកសមាជិកាយេីងត្រូវពិនិត្យមេីលឯកសារដែលពាក់ព័ន្ធសម្រាប់ដំណេីរការបោះឆ្នោត បានគ្រប់គ្នាៗ។

ជាចុងក្រោយ ឯកឧត្ដម ឯក ក្រិត្យ រដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកោងកាង ស្រុកពញាក្រែក តំណាង ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ ព្រោះថាកូវីដមិនភ្លេចយេីងទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី និងរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសេីរ។

សូមជម្រាបជូន ថា សម្រាប់ឃុំកោងកាង ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ នេះ បេក្ខភាពដែលត្រូវបោះឆ្នោតស្ទាបស្ទង់ជ្រេីសរេីសក្រុមប្រឹក្សាឃុំ អាណត្តិ ទី៥ មានសរុប២៤រូប ហេីយ ក្នុងនោះត្រូវអង្គបោះឆ្នោតមានចំនួន១០២ រូប ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner