បុរសជេីងខ្លាំងដែលជេរប្រមាថសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ បុរស់ម្នាក់ដែលបានជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា ៦៩ ការទទួលខុសត្រូវទាំងផែ្នកព្រហ្មទណ្ឌ និងរដ្ឋប្បវេណី របស់ អ្នក បើកបរ ៖ អ្នកបើកបរអាចត្រូវទទួលខុសត្រូវទាំងផ្នែកព្រហ្មទណ្ឌទាំងផ្នែករដ្ឋប្បវេណីចំពោះ បទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងការបើកបរយានជំនិះ។ ការ រំលោភ លើ រាង កាយ កិត្តិយស សេចក្តីថ្លៃថ្នូរ និងសមត្ថកិច្ច របស់ភ្នាក់ងារនគរបាលចរាចរណ៍ ដែលកំពុងបំពេញភារកិច្ច ត្រូវទទួលទោសតាមច្បាប់។ (មាត្រា ៧៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក)ការរំលោភលើរូបកាយ កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលកំពុងបំពេញភារកិច្ច ត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌជាធរមាន។

បច្ចុប្បន្ននេះ សមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
គួរបញ្ចាក់ថា កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ កែងនិងផ្លូវ២៧១ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វរាល់ដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ខណ:ពេលកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូពណ៍ណាខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1-BG 5792ធ្វើដំណើរពីទិសដៅពីកើតទៅលិចបំរុងនិងបត់ឆ្វេងពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើងខ្លាំងខាងលើបានបត់ត្រលប់ក្រោយនិងជិះបញ្រ្ចាសទិសបណ្តាលឲ្យដួលម៉ូតូតែមិនបណ្តាលឲ្យរងរបួសនោះទេ ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំស្រាប់តែបុរសជើងខ្លាំងខាងលើស្ទុះដេញវាយសមត្ថកិច្ចនិងគម្រាមដកស័ក្កចោលទៀតផង ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner