ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកបីនាក់ ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចាប់ខ្លួន ពីបទលួចម៉ូតូ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៦ វិច្ឆិកា ២០២១នេះ កម្លាំងជំនាញបានធ្វេីការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកបីនាក់ នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៥ និង ០០ នាទី ត្រង់ចំណុចលើផ្លូវលេខ៦៥៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (លួចម៉ូតូម៉ាកហុងដាប៊ីត ពណ៌ ស ក្រហម សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១AF-៧៩៤៨) ប្រព្រឹត្តនៅចំណុចផ្ទះលេខ២២អាអឺ០ ផ្លូវលេខ៣៦២ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣ និង ២០ នាទី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០១ គ្រឿង និងមួកសុវត្ថិភាពរបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមាន ឈ្មោះ សុខ ចំរើន ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួន សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវចាប់យកមកផ្ដន្ទាទោស ។

ជាមួយគ្នានោះដែរ សមត្ថកិច្ចបានចាប់យកភស្តុតាង និងវត្ថុតាង រួមមាន ៖ ម៉ូតូម៉ាកហុងដា អាយខុន ពណ៌ ក្រហម លាយ ខ្មៅ គ្មានស្លាកលេខ មួយគ្រឿង និងមួកសុវត្ថិភាពរបស់ជនរងគ្រោះ ។ ដោយជនរងគ្រោះមានឈ្មោះ សាន សុនីតា ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលលេខផ្ទះលេខ២២អាអឺ២ ផ្លូវលេខ៣៦២ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់ដូរ សម្ភារៈបាត់បង់ ៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ ស ក្រហម សេរីឆ្នាំ២០១៩ លេខតួ៩០១៩២១០ លេខម៉ាស៊ីន ៩០១៩៤៨៤ ពាក់ផ្លាកលេខ ភ្នំពេញ ១AF-៧៩៤៨ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner