ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការសរុបចំនួន ៤០គ្រួសារ រស់នៅសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ទទួល អំណោយ មនុស្សធម៌ពីអនុសាខាកាកបាទក្រហមម្ពុជា ខណ្ឌសែនសុខ

ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមម្ពុជា ខណ្ឌសែនសុខ ដឹកនាំ ដោយ លោកស្រី វ៉ាន់ លុយ អនុប្រធានកិត្តិយសអនុសាខា និងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា នាព្រឹកថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋជួបការលំបាក ១០គ្រួសារ, ចាស់ជរា ១០គ្រួសារ, ស្ត្រីមេម៉ាយ ១០គ្រួសារ និងជនពិការ ១០គ្រួសារ សរុបចំនួន ៤០គ្រួសារ រស់នៅសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ។

លោកស្រី អនុប្រធានកិត្តិយសអនុសាខា បានលេីកឡេីងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង ហេីយមិនបានដោះស្រាយ នោះឡេីយ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។

ជាមួយគ្នានេះដែរ លោកស្រី ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វេសប្រហែសបន្តប្រុងប្រយត្ន័ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ និង ៣ កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

ចំណែក អំណោយមនុស្សធម៌ដែលបានចែកជូន ក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០គីឡូក្រាម, ទឹកសុទ្ធ១កេស ,មី១កេស ត្រីខ១យួរ ,ទឹកត្រី១យួរ ,ទឹកសុីអុីវ១យួរ ,ជែល១ដប និងថវិកាចំនួន២មុឺនរៀល ៕ដោយ ៖ តុង សីហា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner