«រាត្រីចងចាំ ឆ្នាំ២០២១»

រាត្រីចងចាំ ឆ្នាំ២០២១

អបអរសាទរការដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌរូបី នៃពិភពលោក និងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ពិសេសដើម្បីអបអរសាទរ ខួប០៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល វត្តស្វាយអណ្តែតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ សិល្បករ សិល្បការិនី ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ជិត២០០នាក់ បានសហការគ្នាចូលរួមសម្តែងទស្សនីយភាពសិល្ប:ចម្រុះ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

សូមរង់ចាំទស្សនាព្រឹត្តិការណ៍«រាត្រីចងចាំ ឆ្នាំ២០២១» នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយ:ផេកផ្លូវការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងតាមរយ:បណ្តាញអង្គភាពទូរផ្សាយ និងគេហទំព័រសារព័ត៌មានមួយចំនួនទៀត។

កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner