សម្តេចតេជោ ហ៊ុន សែន៖នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានដែលពាក់ព័ន្ធនឹងអាចឈានទៅចុះហត្ថលេខាលើ CoC

ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទកំពូល អាសុី- អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៦ វិច្ឆិកានេះ បានមានប្រសាសន៍ថា ចេញពីបរិយាកាសដ៏ល្អនៃពេលប្រជុំចង្អៀតសន្និសីទកំពូលអាសុី-អឺរ៉ុបទី១៣នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ ប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានដែលពាក់ព័ន្ធ នឹងអាចឈានទៅចុះហត្ថលេខាលើ CoC ( Code of Conduct ) ស្តីពីសមុទ្រចិនភាគខាងត្បូងបាន ដែលឆ្នាំ២០២២នេះ គឺជាខួបទី២០ នៃការផ្តួចផ្តើមគំនិតទីក្រុងភ្នំពេញស្តីពីការតាក់តែង CoC ទាក់ទិនទៅនឹងប្រទេសទាំងអស់ដែលមានជាប់ការពាក់ព័ន្ធទៅនឹងសមុទ្ទចិនខាងត្បូង។ នេះបើយោងតាមហ្វេសប៊ុកឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅរាត្រីនេះ៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner