លោកជំទាវ ប៊ន សុភី និង ក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ឆ្នាំងអញ្ជើញសាកសុខទុក្ខលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១លោកជំទាវប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយឯកឧត្តម ហ៊ុ ណាត លោក លៀង ជុំសុបិន្ត រួមនិងក្រុមការងារ បានអញ្ជើញសាកសុខទុក្ខលោកយិន សាវ៉េន អភិបាលក្រុងកំពង់
ឆ្នាំងដែល កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

លោកជំទាវ ប៊ន សុភី បានផ្តាំផ្ញើឱ្យលោក យិន សាវ៉េន ធ្វើយ៉ាងណាអនុវត្ត ការព្យាបាលឱ្យបានតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ។

លោកជំទាវ ប៊ន សុភី ក៏បានជូនពរលោក យិន សាវ៉េនលោក យិន សាវ៉េន ឆាប់ជាសះស្បើយដើម្បីថែទាំក្រុមគ្រួសារនិងបានរួមបំពេញការងារឡើងវិញក្នុងបំរើប្រជាពលរដ្ឋនិងរួមចំណែកអភិវឌ្ឍន៍ក្រុងនិងខេត្តកំពង់ឆ្នាំងឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។

លោកជំទាវ ប៊ន សុភី បាននាំយក ថវិការបស់ ឯកឧត្តមអភិបាលខេត្តនិងឯកឧត្តមប្រធានក្រុមប្រឹក្សាឧបត្ថម្ភដល់លោក យិន សាវ៉េន សរុបចំនួន២.៦០០.០០០រៀល សម្រាប់ព្យាបាលជំងឺផងដែរ។

លោក យិន សាវ៉េន បានថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅដល់ឯកឧត្តម ឡុង ឈុនឡៃ,ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ លោក
ជំទាវ ប៊ន សុភី ឯកឧត្តម គុយ ចន្ថា ឯកឧត្តម ហ៊ីណាតនិង ក្រុមការងារ ទាំងអស់ដែលតែងតែគិតគូរសុខទុក្ខមន្រ្តីក្រោមឱវាទគ្រប់រូបជាពិសេសរូបលោកកំពុងសម្រាកព្យាបាលជំងឺនាពេលនេះ ៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner