រយៈពេល ២៦ថ្ងៃកន្លងទៅ យុទ្ធនាការចុះដោះស្រាយទំនាស់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចំនួន ៣៦ ក្នុងចំណោម ៥០សំណុំរឿង
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារចុះដោះស្រាយទំនាស់ដឹកនាំ ដោយលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានចុះដោះស្រាយទំនាស់ដីធ្លីមួយកន្លែងដែលជាសំណុំរឿងទំនាស់ចុងក្រោយ
នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ជាករណីទំនាស់ដីភូមិ១កន្លែង រវាងម្ដាយចុង និងកូនដើម ដែលទំនាស់នេះបានអូសបន្លាយជាយូរមកហើយ ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមការងារ រួមនិងអាជ្ញាធរមូលដ្ឋានរហូតឈានដល់ការ
ព្រមព្រៀងគ្នារវាងគូទំនាស់ទាំងសង ខាង ដោយកូនដើមសុខចិត្តប្រគល់ដីភូមិដែលមានទំនាស់ខាងលើនេះ ទៅឱ្យម្ដាយចុងដែលមានអាយុជាង ៨០ឆ្នាំទៅហើយនោះដោយស្ម័គ្រចិត្ត ដើម្បីបញ្ចប់រឿង ។
លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ក្នុងរយៈពេល ២៦ថ្ងៃ ក្នុងយុទ្ធនាការ ចុះដោះស្រាយទំនាស់និងសំណូមពរនានាជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង ដោយបានចុះអនុវត្តចាប់ផ្ដើមតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលមានរូបលោកជាអ្នកដឹកនាំក្រុមការងារចុះដោះស្រាយដោយផ្ទាល់កន្លង
មកនេះ គឺដោះស្រាយទំនាស់ផ្សេងៗបានចំនួន ៣៦ករណី ក្នុងចំណោម ៥០ករណី ចំណែក ១៤ករណីទៀត គឺជាសំណូមពរនានារបស់ប្រជាពលរដ្ឋដូចជាការស្នើសុំជីកស្រះទឹក អណ្ដូងទឹក ។ ល។ តែសំណូម
ពរទាំង ១៤ខាងលើនេះ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ លោក អភិបាលខេត្ត នឹងអញ្ជើញចុះទៅដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋហើយ ៕
សុខ គឹមសៀន