មន្ត្រី CPP ត្រូវមានសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ ដេីម្បីបំរេីប្រជាពលរដ្ឋតាមមូលដ្ឋាន

ត្បូង ឃ្មុំ ៖ ឯកឧត្ដម វង សូត ប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ បានផ្តាំឲ្យសមាជិក គណបក្សប្រជាជនកម្ពុជា ត្រូវពង្រឹងស្មារតី ទាំងចំណេះដឹង បទពិសោធន៍ និងបង្កេីនប្រជាប្រិយ ភាព ជាមួយប្រជាពលរដ្ឋឲ្យបានល្អប្រសេីរនៅតាមមូលដ្ឋាន ។

ការថ្លែងបែបនេះរបស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង គឺបានអញ្ជេីញចូលរួមនៅក្នុងពិធី បោះឆ្នោតស្ទាបស្ទង់ជ្រេីសរេីសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ អាណត្តិទី៥ សម្រាប់ឆ្នាំ២០២២-២០២៧ ដែលធ្វេីឡេីងនៅថ្ងៃទី២៧ ខែវិច្ឆិកា នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពពេល ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ ។ ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក បានជម្រុញដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋាន ត្រូវមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងបន្តខិតខំប្រឹងប្រែងបន្ថែ មទៀតលេីការយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ និងពង្រឹងសមត្ថភាពក្រុមយុវជន ដេីម្បីបន្តវេន ក្នុងការចូលរួមឈរឈ្មោះជាបេក្ខភាព របស់គណបក្សប្រជាជនកម្ពុជា ជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី៥ ខាងមុខនេះ។ ឯកឧត្ដម ប្រធាន បាន បញ្ជាក់បន្ថែមទៀតថា មន្ត្រីCPP នៅមូលដ្ឋាន ត្រូវបន្តធ្វេីសកម្មភាពផុសផុលលេីចល័នារបស់គណបក្សឲ្យល្អប្រសេីរ និងមានប្រជាប្រិយភាព បន្ថែមទៀត និងជាពិសេសនោះសមាជិកសមាជិកាយេីងត្រូវពិនិត្យមេីលឯកសារដែលពាក់ព័ន្ធសម្រាប់ដំណេីរការបោះឆ្នោត បានគ្រប់គ្នាៗ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ ព្រោះថាកូវីដមិនភ្លេចយេីងទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហេីយជាពិសេសនោះត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសេីរ។

សូមជម្រាបជូន ថា សម្រាប់ឃុំពពេល ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ នេះ បេក្ខភាពដែលត្រូវបោះឆ្នោតស្ទាបស្ទង់ជ្រេីសរេីសក្រុមប្រឹក្សាឃុំ អាណត្តិ ទី៥ មានសរុប២០រូប ហេីយ ក្នុងនោះមានអង្គបោះឆ្នោតមានចំនួន៩៦រូប ដោយអង្គបោះឆ្នោតជ្រេីសរេីសយកតែ៩រូបទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner