ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(គាស់ផ្ទះលួចម៉ូតូ)ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនតាមដីកាតុលាការ

  ភ្នំពេញ  ៖  យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក  ហ៊ាង  ថារ៉េត  អធិការនគរបាលខណ្ឌឬស្សីកែវ  បានឲ្យដឹងនៅថ្ងៃទី២៧  ខែវិច្ឆិកា  ឆ្នាំ ២០២១នេះ  កម្លាំងជំនាញខណ្ឌឬស្សីកែវ  បានស្រាវជ្រាវចាប់ខ្លួនតាមដីកាករណីលួចមានស្ថានទម្ងន់ទោស យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៧៤៩ ត ព្រ របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែ ១១ ឆ្នាំ២០១៥ ចេញដោយលោកអ៉ី ឋាវរះ ចៅក្រុមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឲ្យចាប់ខ្លួនពីបទ លួចមានស្ថានទម្ងន់ទោសប្រព្រិត្តិនៅផ្ទះលេខ២៥៥ ផ្លូវរថភ្លើង ក្រុមទី៦ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សកែវ។
 លុះនៅថ្ងៃ២៦ ខែ១១ ឆ្នាំ២០២១ វេលាម៉ោង១១ និង០០នាទី កម្លាំងជំនាញខណ្ឌ ប៉ុស្តិបានបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនជនល្មើសឈ្មោះ អ៊ុក មករា ហៅយ៉ាភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះ ជួល ផ្លូវរថភ្លើង  ក្រុមទី៦ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន ពុំមានវិជ្ជមានកូវិដ១៩) ដែលបានប្រព្រិត្តបទល្មើសជាក់ស្ដែង លួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះលួចម៉ូតូ)នៅចំណុចផ្លូវរថភ្លើង ក្រុមទី៦ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដោយជនត្រូវចោទរូបនេះមានដីកាបង្គាប់អោយចាប់ខ្លួនហើយកំលាំងជំនាញកំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួនស្រាប់៕ ដោយ ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner