យុវជនជេរប្រមាថមន្ត្រីចរាចរណ៍នៅស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនយុវជន ដែលជេរប្រមាថមន្ត្រីនគរបាលចរាចរណ៍កំពុងអនុវត្តច្បាប់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។
ជនសង្ស័យមាន ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ។
លោក ប្លង់ សុផល ព្រះរាជអា ជ្ញារង នឹងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថាតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ នឹងចោទប្រកាន់ជន សង្ស័យជាផ្លូវការ កាលពីរសៀលថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបសួរលើយុវជនម្នាក់ដែលជេរប្រមាថសមត្ថកិច្ច ជាផ្លូវការហើយ ពីបទល្មើស ដូចជាពីបទ.បើកបរយានយន្តមិនព្រមបញ្ឈប់តាមបញ្ជារបស់មន្រ្តីនគរចរាច រណ៍ផ្លូវគោក បទ.រារាំង ឬប្រេីប្រាស់មធ្យោបាយណាមួយ ដេីម្បីជាឧបសគ្គដល់ចរាចរសាធារណៈ បទ .ហិង្សាដោយចេតនា បទ.ប្រមាថ និងបទ.ប្រឆាំងនឹងអ្នករាជ ការសាធារណៈ តាមបញ្ញត្តិមាត្រា ៧៦ និងមាត្រា ៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ២១៧ មាត្រា ៥០២ និងមាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ ។
ការចោទប្រកាន់លើជនសង្ស័យចំនួន៤. បទល្មើសខាងលើនេះ មានបទល្មើសតែមួយគឺអំពើហឹង្សាដោយចេតនាលើអ្នកដ៏ទៃ.តាមមាត្រា២១៧ ដែលច្បាប់តម្រូវឲ្យផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ពី១ ឆ្នាំ ទៅ៣ ឆ្នាំ នឹងពិន័យជាប្រាក់ចូលថវិការរដ្ឋពី២ លានទៅ៦ លានរៀល ក្រៅពីនេះជាបទស្មើតូចតាច ។
សូមជម្រាបថា កាលពីវេលាម៉ោង៩ នឹង៥០ នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ សំណុំ រឿងដ៏កក្រើកនេះ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បញ្ជូនខ្លួនយុវជនសង្ស័យដែលជាប់ពាក់ពន្ធករណីជេរប្រមាថ មន្ត្រីចរាចរណ៍នោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ ដែលសំណុំរឿងបានស្ថិតនៅលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ ដែលជនសង្ស័យបានរងនូវការចោទប្រកាន់ក្នុងការធ្វើសកម្មភាពជេរប្រមាថមេីលងាយ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ហើយត្រូវបានសមត្ថកិច្ចនៃការិយា ល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបើកការស៊ើបសួរតាមនីតិវិធី ទីបំផុតចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner