យុវជនក្រៅប្រព័ន្ឋ ១២៦ នាក់ ទទួលបានអំណោយ អង្ក ត្រីខកំប៉ុង ទឹកត្រី ទឹកបរិសុទ្ឋ មីជាតិ និងថវិកាមួយចំនួន

កំពត ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត តំណាង ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន ប្រធានគណបក្សខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកបន្ទាយមាស និងយុវជនក្រៅប្រព័ន្ធចំនួន ១២៦រូប ។

បន្ទាប់ពីបញ្ចប់នូវកិច្ចសំណេះសំណាល ឯកឧត្តម ភុន សារពេជ្រ ក៏បាននាំយកនូវសម្ភារ មួយចំនួនផ្តល់ជូនដល់ យុវជនក្រៅប្រព័ន្ឋ ១២៦ នាក់ម្នាក់ៗ ទទួលបានអង្ក ត្រីខកំប៉ុង ទឹកត្រី ទឹកបរិសុទ្ឋ មីជាតិ ថវិកា ២០,០០០រៀល
លោកយាយចាស់ៗ ១០នាក់ ម្នាក់ ២០,០០០រៀល កងការពារ ៣នាក់ម្នាក់ ៣០,០០០រៀល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner