ចិនត្រៀមខ្លួនក្នុងការធ្វើសង្គ្រាម ខណៈដែលសមាជិកសភាអាមេរិកធ្វើទស្សនកិច្ចនៅតៃវ៉ាន់

ចិន​ត្រៀម​លក្ខណៈ​ក្នុង​ការ​ធ្វើ​សង្គ្រាម​នៅ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ ខណៈ​ពេល​ដែល​ប្រតិភូ​នៃ​សមាជិក​សភា​ជាន់​ទាប​អាមេរិក​ចំនួន ៥រូប បាន​មក​ដល់​តៃវ៉ាន់​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដោយ​មិន​បាន​ប្រកាស​ទុក​ជា​មុន។

យ៉ាង​ណាមិញ​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​សមាជិក​សភា​អាមេរិក​លើក​ទី២​ហើយ ក្នុង​ខែ​វិច្ឆិកាឆ្នាំ​នេះ​។

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ បញ្ជាការដ្ឋាន​ភូមិភាគ​ខាង​កើត​នៃ​កងទ័ព​រំដោះ​ប្រជាជន​​ចិន​ប្រជាមានិត (PLA) បាន​ប្រកាស​ថា​ខ្លួន «បាន​រៀប​ចំ​កងកម្លាំង​ជើង​ទឹក និង​ជើង​អាកាស​ ដើម្បី​បន្ត​ការ​ល្បាត​ក្នុង​ការ​ត្រៀម​លក្ខណៈ​សម្រាប់​​ប្រយុទ្ធ នៅ​គោលដៅ​ច្រក​សមុទ្រ​តៃវ៉ាន់»។

ប្រភព​ខាង​លើ​បាន​បន្ត​ថា៖ «សកម្មភាព​ពាក់ព័ន្ធ​នានា​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​ឆ្លើយតប​នឹង​ស្ថានការណ៍​ក្នុង​ពេល​បច្ចុប្បន្ន​នា​ឯ​ច្រក​សមុទ្រ​តៃវ៉ាន់។ តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ចិន ហើយ​ការ​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ដែនដី​ជា​បេសកកម្ម​ដ៏​ពិសិដ្ឋ​របស់​យើង​»។

យ៉ាងណាមិញ ខាង​កងទ័ព​ចិន​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ថា ត្រៀម​ខ្លួន​សម្រាប់​ស្ថានការណ៍​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​រាយការណ៍​ថា ចិន​ដី​គោក​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ៨គ្រឿង​ចូល​ក្នុង​ដែន​អាកាស​របស់​ខ្លួនកន្លង​ពេល​ថ្មីៗ​នេះ​។

ប្រតិភូ​សមាជិក​សភា​អាមេរិក​បាន​ចូល​ទៅ​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី ឆៃ អ៊ីងវែន (Tsai Ing Wen) ហើយ​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក​ចំពោះ​តៃវ៉ាន់ ហើយ​បាន​សរសើរ​ពី​វឌ្ឍនភាព​នានា​របស់​តៃវ៉ាន់៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner