អប្សរាព្រឹកនេះ ២៩ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L1    សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ខេត្តត្រូវដកហូតដីព្រៃលិចទឹក ដកហូតដីព្រៃ ដែលជនខិលខូច ទន្ទ្រានកាន់កាប់ ៕…អានផ្ទាល់…

C8    ឯកឧត្តម វេង សាខុន បានផ្តាំផ្ញើឲ្យអាជ្ញាធរស្រុក ប្រធានមន្ទីរពេទ្យបង្អែក ឲ្យខិតខំយកចិត្តទុកដាក់មើលថែរក្សាសុខភាពជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយមិនប្រកាន់វណ្ណ: និន្នាការ ជាតិសាសន៍ បក្សពួក៕ អ្នកនាងរ័ត្ន ចរិយា…ឃ្លីប

C12          ឯកឧត្តម  វង  សូត  បានជម្រុញយុវជនឲ្យបន្តវេន  ដោយពង្រឹងសមត្ថភាព  និងចំណេះដឹង៕ …អានផ្ទាល(ដោយ៖ ហេង សម្បត្តិ)

SB3 ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ការតាំងចិត្ត ការពុះពារ និងពលិកម្មរបស់អតីតយុវជន អាចឆ្លងផុតពីនរកអវចិយ៍ ហើយផ្ដល់កំណើតទី២ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ៕…ឃ្លីប…(វណ្ណលុក + សម្បត្តិ)

C7    ក្រសួងសុខាភិបាល កាលពីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសព័ត៌មានពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៣នាក់, ជាសះស្បើយចំនួន២០នាក់ និងអ្នកស្លាប់ថ្មីចំនួន៤នាក់ (ក្នុងនោះ ២នាក់អត់បានចាក់វ៉ាក់សាំង)។ គិតត្រឹម ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,០៨៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៤៦៦នាក់, ស្លាប់សរុបចំនួន២,៩៣១នាក់៕…អានផ្ទាល…ចប់ (ដោយ៖ជា សេឌី)

C6    កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «ម៉ូដឺណា» ជិត ២០ម៉ឺនដូស ពីមជ្ឈមណ្ឌលកូវ៉ាក់ ៕ …អានផ្ទាល(ដោយ៖ជា សេឌី)

C1    ខួប៣ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ៕ …អានផ្ទាល(ដោយ៖ជា សេឌី)

V2      សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សោយទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង៕…អានផ្ទាល់

វគ្គទី២៖

T1      អ្នកសារព័ត៌មានចំនួន ៣០ រូបមកពី ១៦ ស្ថាប័នព័ត៌មាន ចូលរួមក្នុងដំណើរទស្សនកិច្ចសារព័ត៌មានរយៈពេល ៥នៅខេត្តព្រះសីហនុ៕…អានផ្ទាល់

C2    ក្រុមហ៊ុនចំនួន៤ រួមដៃគ្នាដើម្បីអភិវឌ្ឍទីក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ បន្ទាប់ពីការប្រកាសជាផ្លូវការនូវផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ៕…អានផ្ទាល(ដោយ៖ខៀវ សាវ៉ុន)

SB1   ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលឆ្នាំ២០២០ បេក្ខជនមានជិត១០០០នាក់ ជ្រើសរើសយកចំនួន៥៩នាក់៕…អានផ្ទាល់

SB2   អ្នកធាក់ស៊ីក្លូ ៣០០នាក់ទទួលបានអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈរដូវរងានឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ៕…អានផ្ទាល់

V1      សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រគល់ព្រះរាជសង្ឃប្រកាសទីប្រឹក្សាផ្ទាល់ចំនួន១២រូប និងព្រះរាជទានអំណោយដល់ពុទ្ធបរិស័ទចំនួយ៣៥០នាក់៕…អានផ្ទាល់

BH1  ប្រធាន (ស.ស.យ.ក) ខេត្តកំពត ប្រាប់ឲ្យយុវជន បង្កើនសមត្ថភាព ដើម្បីលើកតម្កើងកម្ពុជា នៅលើឆាកអន្តរជាតិ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សិលា សារិន)

BH3  រដ្ឋបាលខេត្តព្រៃវែង រៀបចំការប្រឡង ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តព្រៃវែង ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុតនាង)

BH4  បេក្ខជនប្រឡងក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល របស់ក្រសួងមហាផ្ទៃ នៅខេត្តស្វាយរៀង មានចំនួន២៦០នាក់ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុតនាង)

C4    អភិបាលខេត្តកំពង់ស្ពឺ ក្រើនរំលឹកគណកម្មការប្រឡងទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងឲ្យជាប់ក្របខណ្ឌដោយសមត្ថភាពខ្លួន៕…អានផ្ទាល(ដោយ៖ម៉ុន សំអាត)

C5    បេក្ខជន បេក្ខនារី នៅក្នុងខេត្តស្ទឹងត្រែង ធ្វើការប្រឡងបញ្ចេញសមត្ថភាព ដើម្បីទទួលបានក្របខណ្ឌមន្ត្រីរាជការស៊ីវិល របស់ក្រសួងមហាផ្ទៃ ៕…លោក ដេង ម៉ាវិន …ឃ្លីប…

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R108             បទពិសោធន៍ដាំល្ហុង៨០០ដើមទទួលផល៣-៤តោន

កសិករដាំដុះល្ហុងថ្មីថ្មោងមួយរូប នៅស្រុកស្អាង ក្រុងតាខ្មៅ ទើបតែចំណាយពេលដាំដុះដំណាំ ល្ហុង បានប្រមាណជាងកន្លះឆ្នាំនេះប៉ុណ្ណោះ ប៉ុន្តែលោកបានលទ្ធផលជាទីគាប់ចិត្ត ។ យ៉ាងណាក៏ដោយ ខណៈពេលដែលដំណាំហុចផលឱ្យល្អ លោកក៏នៅតែជួបបញ្ហាទីផ្សារនៅឡើយ ដោយសារតែបញ្ហា ជំងឺកូវីដ១៩ និងបានស្នើឱ្យមានការគាំទ្រផលិតផលកសិកម្មក្នុងស្រុកពីសំណាក់មហាជន។

?…ឃ្លីប…

-ហោរាសាស្រ្តអាជីពប្រចាំថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner