ឯកឧត្ដម ជាវ តាយ បានចូលរួមកិច្ចប្រជុំបន្ទាន់មួយ តាម online ដឹកនាំដោយ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា
អត្ថបទដោយ៖
ធី ដា
អនុវត្តន៍ តាម អនុសាសន៍ ដ៏ថ្លៃថ្លារបស់ សម្តេច អគ្គសេនាមហាបតី តេជោ ហ៊ុន សែន ឱ្យទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ជាវ តាយ អភិបាល នៃ គណៈអភិបាលខេត្ត ពោធិ៍សាត់ រួមនិង អភិបាលរង មន្ទីរជំនាញ ពាក់ព័ន្ធ និង អាជ្ញាធរ ស្រុកទាំង៣ដែលនៅជាប់បឹង ទន្លេសាប បានចូលរួមកិច្ចប្រជុំបន្ទាន់មួយ តាម online ដែលដឹកនាំដោយ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្តីពីបញ្ហាការ ទន្ទ្រាន ដីព្រៃលិចទឹក ដោយខុសច្បាប់ តាមបណ្តាខេត្តទាំង៦នៅជាប់បឹងទន្លេសាប ជាពិសេសគឺ ខេត្តកំពងឆ្នាំង ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕