រដ្ឋបាលខេត្តរតនគិរី រៀបចំការប្រឡងជ្រេីសរេីសមន្ត្រីរាជការសុីវិល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ
រតនគិរី ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ មានរៀបចំការប្រឡងជ្រេីសរេីសមន្ត្រីរាជការសុីវិលក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឡេីងវិញបន្ទាប់ពីផ្អាកជ្រេីសរេីសមន្រ្តីរដ្ឋមួយរយ:កន្លងមកនេះ ដោយសារបញ្ហាវីរុសកូវីដ១៩បានរីករាលដាលទូទាំងប្រទេស ។ ការប្រឡង បានប្រព្រឹត្តទៅក្រោមវត្តមាននឯកឧត្តម គិត ទ្រី អភិបាលរងខេត្តតំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត ។
បេីតាមការឱ្យដឹងពីគណៈកម្មការរៀបចំការប្រឡងបានលើកឡើងថា នៅក្នុងមណ្ឌលប្រឡងព្រឹកថ្ងៃទី២៨នេះ ការប្រឡងមានរយ:ពេលតែជិត២ម៉ោងប៉ុណ្ណោះ ហេីយចំណែកមុខវិជ្ជាដែលត្រូវប្រឡង គឺមានចំនួន២ មុខវិជ្ជា ជំនាញឯកទេស និងមុខវិជ្ជាភាសាអង់គ្លេស ដោយមានបេក្ខជនបេក្ខនារីចំនួន ៩១នាក់ចូលរួមប្រឡង។
សូមបញ្ជាក់ថា ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការថ្មី ឱ្យចូលបម្រើការងារនៅរដ្ឋបាលខេត្តរតនគិរីឆ្នាំ២០២១នេះ គឺចំពោះបេក្ខជន បេក្ខនារី និងលោកគ្រូអនុរក្ស ក្នុងមណ្ឌលប្រឡងទាំងអស់ ត្រូវមានកាតចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទើបអនុញ្ញាតឱ្យចូលមណ្ឌលប្រឡង ៕ ដោយ គតិ យុត្ត