មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការអភិវឌ្ឍកម្មវិធីផ្សាយ ប្រកបដោយគុណភាព

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បង្ហាញថា បទពិសោធន៍ គឺជាគំនរការងារ ដែលបង្កប់ដោយថាមពលគន្លឺះ នាំឆ្ពោះទៅរកការវិវត្តន៍ថ្មី ដើម្បីបម្រើឲ្យការផ្សព្វផ្សាយទាន់ស្ថានភាពនៃការរីកចម្រើនរបស់សង្គម និងបច្ចេកវិទ្យាទំនើប ។ ការពិភាក្សាការងារនៅក្នុងកិច្ចប្រជុំ ដើម្បីសិក្សាអំពីបទពិសោធន៍ការងារ គឺជាការស្វែងរកគន្លឺះធ្វើដំណោះស្រាយលើបញ្ហាប្រឈមនានា និងអាចនិយាយបានថា នេះគឺជារបបអាហារថាមពលដែលមិនអាចខ្វះបាន សម្រាប់ពង្រឹងនិងបំប៉នប្រព័ន្ធការងារក្នុងអង្គភាព ឈានឆ្ពោះទៅរកគោលដៅ ប្រកបដោយនិរន្តរភាព និងមាននវានុវត្តន៍បានល្អប្រសើរ ។

លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានលើកឡើងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយមន្រ្តីបុគ្គលិកជំនាញគ្រប់ផ្នែករបស់ខ្លួន រួមទាំងផ្នែករដ្ឋបាល-គ្រប់គ្រង ផ្នែកវិទ្យុផ្សាយសម្លេង និងផ្នែកសោតទស្សន៍ផងដែរ។ លោក បន្តថា ស្ថានភាពធូរស្រាលនៃវិបត្តិជម្ងឺកូវីដ-១៩ កំពុងបានធ្វើដំណើរនៅលើផ្លូវឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពាក់កណ្តាលឆ្នាំ២០២២ខាងមុខ ដែលក្នុងដំណាក់កាលនេះ បានជម្រុញឲ្យកិច្ចប្រជុំលើកនេះ កាន់តែមានសារសំខាន់ថែមទៀត លើការពិភាក្សាយោបល់របស់មន្រ្តីជំនាញ ដើម្បីរៀបចំបង្កើតកម្មវិធីថ្មីៗបន្ថែមទៀត បម្រើឲ្យការផ្សព្វផ្សាយដែលទាក់ទងទៅនឹងការបំពេញកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សិទ្ធិជ្រើសរើសថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលខ្លួនជឿទុកចិត្តបាន ដើម្បីការអភិវឌ្ឍន៍សហគមន៍ ។

លោក ក៏បានបញ្ជាក់អំពីការត្រៀមបង្កើតវេទិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ស្តីអំពីទស្សនៈនិងបទពិសោធន៍ ដែលកម្មវិធីនេះ គ្រោងនឹងដាក់បញ្ជូលក្នុងកម្មវិធីផ្សាយសម្លេងវិទ្យុជាតិនគរភ្នំ ១០៣មេកាហ៊ឺត និងផេកទូរទស្សន៍ជាតិកម្ពុជាខេត្តសៀមរាប ។

បើទោះបី ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ត្រូវបានលើកយកមករំលឹកនៅក្នុងកិច្ចប្រជុំនោះផងដែរ។ ប្រសាសន៍ដ៏មានតម្លៃខ្ពង់ខ្ពស់ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ( កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត ) កឺជាយ័ន្តការពារកំហុសរបស់អ្នកសារព័ត៌មាន។ អ្វីជាគោលដៅរបស់ស្ថាប័នព័ត៌មាន គឺការលើកកម្ពស់គុណភាពសេវាផ្តល់ព័ត៌មាន និងការអប់រំសង្គម ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner