អាជ្ញាធរថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន ៣២នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោត

នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៣២នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតយកឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់។ ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវប្រទេសថៃបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញនៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអូរបីជាន់ខេត្តបន្ទាយមានជ័យ។ដោយ/សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner