ក្រុម Real Madrid បានវាយបកយកឈ្នះ Sevilla ឈរលើកំពូលតារាង La Liga

ក្រុម Real Madrid បានវាយបកយកឈ្នះ Sevilla ក្នុងលទ្ធផល២ទល់នឹង១ នៅកីឡដ្ឋាន Bernabeu ស្ថិតនៅលើកំពូលតារាង La Liga ។ កីឡាករ Rafa Mir បានដឹកនាំក្រុមភ្ញៀវនាំមុខមុននៅនាទី១២ មុនពេល Karim Benzema តាមស្មើដោយការស៊ុតបញ្ចូលទីនៅនាទី៣៧។ លុះឈានដល់វគ្គទី២ Vinicius Junior វាយបកគ្រាប់ទី២ អោយ Real ដើម្បីយកឈ្នះក្រុមភ្ញៀវ ក្នុងលទ្ធផល២ទល់នឹង១ ។
សូមបញ្ជាក់ថា សម្រាប់ជ័យជំនះនេះបានជួយអោយ Real មាន៣៣ពិន្ទុ វ៉ាដាច់៤ពិន្ទុ លើគូប្រជែង Atletico Madrid ដែលបានយកឈ្នះ Cadiz 4-1 កាលពីថ្ងៃអាទិត្យ និង Real Sociedad ផងដែរ៕

ប្រភព ៖ BBC Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner