ក្រុមកីឡាកររបស់ចក្រភពអង់គ្លេស បានផ្តួលសាធារណរដ្ឋឆេក ឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Davis Cup

ក្រុមអត្តពលិកវាយកូនបាល់ ចក្រភពអង់គ្លេស ឈានដល់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Davis Cup បន្ទាប់ពី កីឡាករ Joe Salisbury និង Neal Skupski បានឈ្នះ សាធារណរដ្ឋឆេក សម្រាប់វិញ្ញាសារ ២ទល់នឹង២ ។
សម្រាប់ការប្រកួតនេះដែល អង់គ្លេសនឹងធ្លាក់ចេញ ប្រសិនបើចាញ់នោះប៉ុន្តែ Salisbury និង Skupski បានយកឈ្នះកីឡាករឆែក Jiri Vesely និង Tomas Machac 6-4 6-2 នៅទីក្រុង Innsbruck ប្រទេសអូទ្រីស។
គួរអោយដឹងផងដែលថា ក្រុមអង់គ្លេសដែលដឹកនាំដោយលោក Leon Smith នឹងត្រូវប្រកួតជាមួយក្រុមអាល្លឺម៉ង់ក្នុងវគ្គ ៨ក្រុមចុងក្រោយនៅថ្ងៃអង្គារ។ អាឡឺម៉ង់ដែលមិនមានម្ចាស់ជើងឯក ATP Finals គឺ Alexander Zverev បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលនៃពូល F បន្ទាប់ពីយកឈ្នះអូទ្រីស កាលពីថ្ងៃអាទិត្យ៕


ប្រភព ៖ BBC Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner