Tune Protect ចេញលក់នូវផែនការធានារ៉ាប់រងថ្មី សម្រាប់ការធ្វើដំណើរពាក់ព័ន្ធនឹងជម្ងឺ Covid-19 ចំពោះអ្នកទេសចរណ៍លើតំហែទាំសុខភាពដែលធ្វើដំណើរ ទៅកាន់ប្រទេសម៉ាឡេស៊ី

អត្ថបទដោយ៖
ធី ដា

ក្រុមហ៊ុន Tune Protect Group Berhad (“Tune Protect”, “Group”) និង ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី [ Malaysia Healthcare Travel Council (“MHTC”)] នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានសហការគ្នាដាក់ឱ្យដំណើរការនូវគម្រោងការពារការធ្វើដំណើរពាក់ព័ន្ធនឹងជម្ងឺ Covid-19 ជូនដល់អ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាព ដែលស្វែងរកការប្រឹក្សាយោបល់ និងការព្យាបាលតាមក្បួនវេជ្ជសាស្ត្រ ជាមួយនិងមន្ទីរពេទ្យឯកជននានានៅប្រទេសម៉ាឡេស៊ី។

ដោយត្រូវបានគេស្គាល់ថាជា Covid Travel Pass+ (ធានារ៉ាប់រងពេលធ្វើដំណើរលើជម្ងឺកូវីត+) ការធានារ៉ាប់រងនេះមានពីរកញ្ចប់ គឺកញ្ចប់ធម្មតា និង កញ្ចប់ពិសេស ដែលផ្ដល់នូវការធានារ៉ាប់រងលើចំណាយវេជ្ជសាស្ត្រ និងការសម្រាកពេទ្យ ដោយសារជម្ងឺកូវីត-១៩ ដែលមាន ទឹកប្រាក់រហូតដល់ RM100,000 (ស្មើនឹងUSD23,926.31) និង RM350,000 (ស្មើនឹងUSD83,742.07) តាមកញ្ចប់នីមួយៗ។ កញ្ចប់សេវាសុខភាពទាំងពីរនេះក៏មានផ្ដល់នូវប្រាក់ឧបត្ថម្ភចំនួន RM10,000 (ស្មើនឹងUSD2,392.63) ក្នុងករណីមានការទទួលមរណៈភាពដោយជម្ងឺកូវីត-១៩ ផងដែរ។

ក្រៅពីធានារ៉ាប់រងទៅលើជម្ងឺកូវីត-១៩ អត្ថប្រយោជន៍នៃការធានារ៉ាប់រង Covid Travel Pass+ ក៏ធានាផងដែរទៅលើការលុបចោលការធ្វើដំណើរ ការពន្យារពេលជើងយន្តហោះ ការបាត់បង់ ឬការខូចខាតឥវ៉ាន់ដែលត្រូវឆែកអ៊ីន និងប្រាក់ឧបត្ថម្ភការធ្វើចត្តាឡីស័ក្តពេលត្រូវធ្វើរោគវិនិច្ឆ័យជម្ងឺកូវីត-១៩ ចំនួន (RM350 ឬ USD83.83 ក្នុងមួយថ្ងៃ រហូតដល់ទឹកប្រាក់ចំនួន RM2,450 ឬ USD585.98) ក្នុងចំណោមការធានានានាទាំងនោះ។

លោក En. Mohd Daud Mohd Arif នាយកប្រតិបត្តិនៃ MHTC បានមានប្រសាសន៍ថា៖ “Malaysia Healthcare ប្ដេជ្ញាចិត្តក្នុងការធ្វើការជាដៃគូជាមួយនឹងបណ្ដាស្ថាប័ន ដែលមានជំហរនិងការតាំងចិត្តដូច យើង ខ្ញុំនៅក្នុងការផ្ដល់ជូននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងភាពរលូនជូនដល់អ្នកធ្វើដំណើរ របស់ យើង។ យើងខ្ញុំមានសេចក្តីរីករាយណាស់ក្នុងការសហការជាមួយនឹងផលិតផល Tune Protect នៅក្នុងការធានា ជូន អ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពរបស់យើងថាពួកគាត់ពិតជាត្រូវបានការពារ និងអាចឱ្យពួកគាត់ទទួលបានអារម្មណ៍ស្ងប់ចិត្តនៅក្នុង អំឡុងពេលនៃការធ្វើដំណើរ ជាមួយនិងការធានារ៉ាប់រង Covid Travel Pass+ នេះ។ នេះជាផ្នែកមួយនៃ យុទ្ធ សាស្ត្ររបស់យើងដើម្បីបង្ហាញឱ្យឃើញនូវចំណុចខ្លាំងរបស់ប្រទេសម៉ាឡេស៊ី ថាជាគោលដៅមួយដែលប្រកបដោយ សុវត្ថិភាព និងទំនុកចិត្ត ហើយផ្ដល់ឱ្យអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពនូវផែនការការពារ ដែល អាច ស្វែងរកបាន និងមានលទ្ធភាពអាចទិញកញ្ចប់ការពារនេះបាន នៅពេលដែលប្រទេសចាប់ផ្ដើមបើកឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិដែលត្រឡប់មកឆ្នេរសមុទ្រយើង”។

ប្រទេសម៉ាឡេស៊ីបានក្លាយជាគោលដៅជាទីពេញចិត្តសម្រាប់អ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពនៅជុំវិញពិភពលោកដែលមានចំនួនសរុបរហូតដល់ ១,២២០,០០០នាក់ នៅក្នុងឆ្នាំ២០១៩។ ដោយត្រូវបានគេស្គាល់ថាជា ប្រទេសដែលផ្ដល់នូវសេវាកម្មថែទាំសុខភាពលំដាប់ពិភពលោក ដែលអាចស្វែងរកបានយ៉ាងងាយ ស្រួល និងមានលទ្ធភាពអាចបង់ថ្លៃចំណាយបាន ប្រទេសម៉ាឡេស៊ីកំពុងតែការពារនូវការផ្ដល់ជូនផ្នែកថែទាំសុខភាព របស់ខ្លួន តាមរយៈការកសាងនូវភាពជាដៃគូយុទ្ធសាស្ត្រដើម្បីផ្ដល់នូវបទពិសោធន៍ការធ្វើដំណើរដើម្បីពិនិត្យសុខ ភាពនៅប្រទេសម៉ាឡេស៊ីបានល្អបំផុតជូនដល់អតិថិជនរបស់ខ្លួន។

លោក Rohit Nambiar (“Rohit”), នាយកប្រតិបត្តិនៃគ្រូបទទួលបន្ទុកផលិតផល Tune Protect បានមានប្រសាសន៍ថា៖ “ប្រទេសម៉ាឡេស៊ីត្រូវបានទទួលស្គាល់ទៅលើសេវាកម្មថែទាំសុខភាពដែលទទួលបាននូវពានរង្វាន់ជាច្រើន របស់ ខ្លួន ហើយជាមួយនិងការបន្ធូរបន្ថយទៅលើការរឹតបន្តឹងក្នុងពេលធ្វើដំណើរ យើងខ្ញុំរំពឹងទុកថាចំនួនអ្នក ទេស ច រ ណ៍ សម្រាប់តំហែទាំសុខភាពនឹងមានការកើនឡើង។ ដោយហេតុនេះហើយ យើងខ្ញុំមានភាពរីករាយណាស់ក្នុងការសហការជា មួយ MHTC ព្រោះយើងមានការជឿជាក់ខ្ពស់ ថា នេះជាអ្វីដែលអតិថិជនត្រូវការ។កិច្ចសហប្រតិបត្តិការនេះផ្ដល់ឱ្យនូវបទពិសោធន៍នៃការធ្វើដំណើរប្រកបដោយភាពងាយស្រួល ដែលអតិថិជនមិនមានការព្រួយបារម្ភនានាដូចជាជាក់ស្តែងសម្រាប់អ្នកទេសចរណ៍ដែលមកធ្វើតំហែទាំសុខភាព ការស្វែងរកការព្យាបាល និង ការប្រឹក្សាយោបល់តាម ក្បួន វេជ្ជសាស្ត្រនៅទីនេះគឺ–ប្រទេសម៉ាឡេស៊ីផ្ទាល់។”

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner