រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតអាឡឺម៉ង់ និងឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្រ្តាលី អញ្ជើញទស្សនះកិច្ច នៅបណ្ឌិត្យសភានគរបាលកម្ពុជា

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដឹកនាំគណៈប្រតិភូអន្តរជាតិរួមមានឯកឧត្តមChristian Berger ឯកអគ្គរដ្ឋទូត
នៃសាធារណៈរដ្ឋសហព័ន្ធអាឡឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជានិងតំណាងឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលីប្រចំាព្រះរាជាណាចក្រកម្ពុជាព្រមទាំងប្រតិភូអមដំណើរជាតិនិងអន្តរជាតិជាច្រើនរូបទៀតបានអញ្ជើញមកទស្សនៈកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជាដើម្បីសិក្សាស្វែងយល់អំពីការបណ្តុះបណ្តាលកងកម្លាំងនគរបាលនៅកម្ពុជា នាព្រឹកថ្ងៃ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ។

នៅក្នុងដំណើរទស្សនកិច្ចដ៍មានសារៈសំខាននេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានសម្តែងនូវគារវកិច្ចស្វាគមយ៉ាងកក់ក្តៅនិងបានធ្វើបទបង្ហាញសង្ខេបអំពីបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិទាំង០៦ ដែលមានខ្លឹមសារឆ្លុះបញ្ចាំងអំពីប្រវត្តិបណ្ឌិត្យសភានគរបាលកម្ពុជាចក្ខុវិស័យ បេសកម្ម ការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ គុណភាពអប់រំបណ្តុះបណ្តាល វឌ្ឍនភាព តម្រូវការនិងផែនការអភិវឌ្ឍអង្គភាពសម្រាប់រយះពេល១០ ឆ្នាំ(២០២១_២០៣០)ជូនគណៈប្រតិភូ ។

ក្នុងឱកាសដ៍ថ្លៃថ្លានេះ សម្តេច ក្រឡា ហោម ស ខេងនិងឯកឧត្តម ឯកអគ្គរដ្ឋទូតព្រមទាំងគណៈប្រតិភអមដំណើរទាំងអស់បានអញ្ជើញធ្វើដំណើរទស្សនាដោយផ្ទាល់នូវសមិទ្ធផលនានានិងទីតាំងហ្វឹកហាត់មួយចំនួនក្នុងបរិវេនបណ្ឌិត្យសភានគរបាលកម្ពុជាដើម្បីសិក្សាស្វែងយល់អោយកាន់តែច្បាស់បន្ថែមទៀត អំពីវឌ្ឍនភាពនិងតម្រូវការជាក់ស្តែងរបស់បណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ ។

សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចំរើនការដឹកនាំគ្រប់គ្រងបានល្អ
និងការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុថគោលដៅអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងលើកម្ពស់កម្រិតសីលធម៌វិជ្ជាជីវៈដល់មន្រ្តីនគរបាលជាតិទូទាំងប្រទេស ស្របតាតតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំងនៃការ ប្រែប្រួលសភាពការណ៍សន្តិសុខនៅជុំវិញពិភពលោក។ សម្តេចបានសម្តែងនូវការគាំទ្រកម្រោងប្លង់មេរយះពេល១០ឆ្នាំ (២០២១-២០៣០) សម្រាប់អភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិទាំង៦អោយក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលកងកម្លាំងមានលក្ខណៈសមស្រប អាចប្រៀបធៀបជាមួយនឹងគ្រឹះស្ថានបណ្តុះបណ្តាលកងកម្លាំងនៃបណ្តាប្រទេសជឿនលឿននានាក្នុងក្របខណ្ឌអាស៊ាន តំបន់ឬសកលោកនាពេលអនាគត។

ជាមួយគ្នានេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ ក៍បានសំដែងនូវចំណាប់អារម្មណ៍ប្រកបដោយក្តីរំភើបរីករាយចំពោះវឌ្ឍនភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលបច្ចុប្បន្ននិងបង្ហាញបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា លើការបណ្តុះបណ្តាលកងកម្លាំងនគរបាលផងដែរ ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner