កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀន ជិត២៥គីឡូក្រាម នៅភ្នំពេញ

ភ្នំពេញ ៖ អនុវត្ត តាម បញ្ជា ឯកឧត្តម នាយ ឧត្ដម សេនិយ៍សន្តិ បណ្ឌិត នេ ត សា វឿ ន អគ្គស្នងការ នគរបាល ជាតិ និង ឯកឧត្តម នាយ ឧត្ដម សេនីយ៍ ម៉ក់ ជី តូ អគ្គស្នងការ រង ទទួល ផែន ប្រឆាំង បទល្មើស គ្រឿងញៀន ក្រោម ការ បញ្ជា ដឹកនាំ ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ ក វណ្ណៈ នាយក មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ។

កាល ថ្ងៃ ទី ២៥ ខែ វិ ច្ឆិ កា ឆ្នាំ ២០២១ វេលា ម៉ោង ២០:៣០ នាទី កម្លាំង ជំនាញ នៃ មន្ទីរ ប្រឆាំង គ្រឿងញៀន (ក ១០) ដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រ សត្យា . លោក វរសេនីយ៍ឯក យឹ ម សែន ឧត្តម លោក វរសេនីយ៍ទោ ញ៉ុ ង រស់ ប្រាថ្នា នាយករង មន្ទីរ លោក វរសេនីយ៍ឯក តឹក សូ នី នាយការិយាល័យ ( ក ១០) និង មានការ ចូលរួម ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ព្រមទាំង មានការ សម្របសម្រួល ពី លោក អ៊ុ សុ ភក្តិ ព្រះរាជ អ ជ្ញា រង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បាន ធ្វើការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅ ២ គោលដៅ ផ្សេង គ្នា ជា បន្តបន្ទាប់ : គោលដៅ ទី ១: នៅ ចំណុច ផ្លូវ លេខ ១០៥ ជិត ផ្សា របឹង ត្របែក ( ផ្លា ស្សា ) ស្ថិត ក្នុង សង្កាត់ បឹង ត្របែង ខណ្ឌចំការមន និង គោលដៅ ទី ២: ផ្ទះ លេខ ៩៩ ផ្លូវ ១៤៦ ក្រុម ៣ ភូមិ ២ សង្កាត់ ផ្សារ ដេប៉ូ ២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

ក្នុង ប្រតិបត្តិការ ខាងលើ សមត្ថកិច្ច បាន ឃាត់ខ្លួន ជនសង្ស័យ ៣ នាក់ ១- ឈ្មោះ តាំង លាក ភេទ ប្រុស អាយុ ៦០ ឆ្នាំ ជនជាតិ ខ្មែរ ។ ២- ឈ្មោះ GOH SEOW SIAN ភេទ ប្រុស កើត ឆ្នាំ ១៩៥៣ ជនជាតិ សិង្ហ បុរី កាន់ លិខិតឆ្លងដែន លេខ K0447332B ៣- ឈ្មោះ លី ជាង ហ្វុ ង ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ វៀតណាម ។ ចាប់ យក វត្ថុ តាង ៖ – អ៊ិ ច ស្តា ស៊ី (MDMA) ទម្ងន់ សុទ្ធ ២៤ គ . ក្រ ០៤២ ក្រាម , – កេ តា មីន (KETAMIN) ទម្ងន់ សុទ្ធ ១១៨.៣៩ ក្រាម , – កា ទី ណូ ន (4CEC) ទម្ងន់ សុទ្ធ ១៧០.៥១ ក្រាមសរុប សារធាតុ ញៀន ទម្ងន់ សុទ្ធ ២៤ គ . ក្រ ៣៣០.៩០ ក្រាម សារធាតុ ផ្សំ ១ គ . ក្រ ០១០.១១ ក្រាម , ជញ្ជីង ថ្លឹង ៥ គ្រឿង និង ឧបករណ៍ កែ ច្នៃ មួយ ចំនួន ធំ ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំង វត្ថុ តាង ខាងលើ បាន កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បី ចាត់ការ បន្ត ទៅតាម នីតិវិធី ៕ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner