ស្ថាបនិក MOUNTAIN BIKE SERIES អះអាងថា ជុំទី១ប្រកួតប្រជែងលើ១៥វិញ្ញាសា ខណៈអត្តពលិកចូលរួមកើនលើការគ្រោងទុក

អ្នករៀបចំព្រឹត្តិការណ៍ប្រកួតកង់ភ្នំ MOUNTAIN BIKE SERIES លោក ព្យែ អ៊ីវកាទ្រី បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកង់ភ្នំ MOUNTAIN BIKE SERIESឆ្នាំ២០២១ ជុំទី១ដែលរៀបចំនៅទំនប់ជណ្ដើរកាច់ ភូមិស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺពឺ អ្នកចូលរួមប្រកួតមានចំនួនច្រើនលើសការគ្រោងទុករបស់គណៈកម្មការរៀបចំការប្រកួតមានហូតដល់៤៧៨នាក់ ខណៈឆ្នាំ២០១៩កន្លងទៅអ្នកចូលរួមមានតែ៣៥០នាក់ប៉ុណ្ណោះ ដែលចំនួននេះអាចនិយាយបានថា ចំនួនអ្នកចូលចិត្តកីឡាទោចក្រក្រយាននៅកម្ពុជាកំពុងតែផុសផុលខ្លាំង។


ស្ថាបនិករូបនេះ បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រកួតកង់ភ្នំ MOUNTAIN BIKE SERIES ឆ្នាំ២០២១ ដោយសារតែវិបត្តិជំងឺកូវីដ១៩ គណៈកម្មការរៀបចំការប្រកួតសម្រេចរៀបចំតែ៣ជុំប៉ុណ្ណោះ ដើម្បីបង្រួញការប្រកួតឲ្យនៅសល់រយៈពេលខ្លី ដោយជុំទី១រៀបចំ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជុំទី២ប្រកួតថ្ងៃទី១៩ ខែធ្នូ នៅព្រែកលាភ រាជធានីភ្នំពេញ និងជុំទី៣ ដែលជាជុំផ្តាច់ព្រ័ត្រធ្វើនៅភ្នំគិរីរម្យ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ។


លោក បញ្ជាក់ថា MOUNTAIN BIKE SERIES ដែលមានលោកជាស្ថាបនិកបង្កើតឡើងនៅកម្ពុជានេះ គឺមានរយៈពេល១០មកហើយ តាមរយៈព្រឹត្តិការណ៍មួយនេះបានរួមចំណែកផលិតបានកីឡាករកីឡាការិនីជាច្រើន ពិសេសកីឡាករកីឡាការិនីឆ្នើមៗមួយចំនួនក៏បានចូលរួមប្រកួតនៅលើឆាកអន្តរជាតិដូចជាព្រឹត្តិការណ៍ស៊ីហ្គេម និងព្រឹត្តិការណ៍អន្តរជាតិដែលប្រទេសជិតខាងកម្ពុជារៀបចំផងដែរ។
ស្ថាបនិករូបនេះ អះអាងថា តាមរយៈការប្រកួតដែលយើងរៀបចំនេះ វានឹងរួមចំណែកជួយផ្តល់បទពិសោធន៍និងការបង្កើនបច្ចេកទេសដល់ក្រុមជម្រើសជាតិកង់ភ្នំដែលហ្វឹកហាត់ត្រៀមចូលរួមប្រជែងមេដាយនៅស៊ីហ្គេមប្រទេសវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកង់ភ្នំMOUNTAIN BIKE SERIES ឆ្នាំ២០២១នេះ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ធ្វើការប្រកួតក្នុងមួយឆ្នាំមាន៥ជុំ ត្រូវបង្រួមនៅសល់៣ជុំ បន្ថែមវិញ្ញាសាប្រកួតឡើងដល់១៥វិញ្ញា ដោយជុំទី១រៀបចំនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជុំទី២ប្រកួតថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅព្រែកលាភ រាជធានីភ្នំពេញ និងជុំទី៣ដែលជាជុំផ្តាច់ព្រ័ត្រធ្វើនៅ ភ្នំគិរីរម្យ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។
គួររំលឹកថា ព្រឹត្តិការណ៍ប្រកួតកង់ភ្នំMOUNTAIN BIKE SERIES បង្កើតឡើងក្នុងឆ្នាំ២០១១ គិតមកដល់ឆ្នាំ២០២១នេះមានរយៈពេល១០ឆ្នាំមកហើយ ដោយ លោក ព្យែ អ៊ីវកាទ្រី ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner