២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ១ពាន់ ៥៣៣នាក់ (Video Inside)

តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងនេះមានចំនួន ១ពាន់ ៥៣៣នាក់ ដែលជាចំនួន កាន់តែធ្លាក់ចុះទន្ទឹមនឹងតួលេខចាក់ទូទាំងប្រទេសបានឈានដល់ជិត៩០ភាគរយ។

យោងតាម ក្រសួងសុខាភិ បាល, តួលេខនៃចំនួនសរុបចាក់វ៉ាកសាំងលើប្រជាពលរដ្ឋទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា បានកើន ដល់១៤លាន១សែន២ម៉ឺន៩ពាន់៣៨៩នាក់។ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១៣លាន២សែន ៨ម៉ឹន៥ពាន់២៥១នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន៨ម៉ឺន៤ពាន់៣៦៧នាក់, ការ ចាក់លើយុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៨សែន៣ពាន់២៩២នាក់, ចំណែកការចាក់ លើកុមារអាយុពី៦ដល់ ១១ឆ្នាំ មានចំនួន១លាន៩សែន៧ម៉ឺន៩ពាន់២៨២នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន២សែន៦ម៉ឺន២ពាន់៤៤៨នាក់ ។

ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី២៩ វិច្ឆិកា បានចំនួន២លាន២សែន ៣ម៉ឺន៥ពាន់៥២២នាក់ ។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូ ទាំងប្រទេសវិញ គិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៨,៣១% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner