តួលេខឆ្លងកូវីដ១៩ស្ថិតក្នុងខ្ទង់២០ករណី៤ថ្ងៃជាប់គ្នា (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានស្ថិតក្នុងខ្ទង់២០ករណីជា ដដែលក្រោយការធ្លាក់ចុះពី៣០ករណីប្រមាណ៤ថ្ងៃជាប់គ្នាមកនេះ។ តួលេខឆ្លងថ្ងៃនេះ មាន២៥ករណី។ យោង តាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន២៥ករណីកនោះ ការឆ្លងចូលក្នុងសហគមន៍ មានចំនួន១៩ ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន៦ករណីផងដែរ។

កម្ពុជាគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ការ ឆ្លងសរុបទូទាំង ប្រទេសមានចំនួន១២ម៉ឺន១១២ករណី, ចំណែកការ ព្យា បាលជាសះស្បើយមានចំនួន១១ម៉ឺន៦ពាន់៤៨៨ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៤នាក់ ក្នុងនោះអ្នកមិន បានចាក់វ៉ាក់សាំងមានចំនួន២នាក់។ ចំនួនអ្នកស្លាប់សរុបដោយសារកូវីដ១៩មានសរុបចំនួន២ពាន់៩៣៥នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner