តួកគីបានបង្ហាញនូវបំណងចង់ជួយវិស័យសុខាភិបាលកម្ពុជា (Video Inside)
ប្រទេសតួកគី បានបង្ហាញនូវបំណងចង់រួមចំណែកជួយកម្ពុជាលើវិស័យសុខាភិបាលខណៈកម្ពុជានិងតួកគី មានចំណងជិតស្និទ្ធរួចទៅហើយរវាងក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃ។ រដ្ឋលេខាធិការក្រសួង សុខាភិ បាលលោកស្រី យក់ សម្បត្ដិ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្រោយបានជួបជាមួយនឹងឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា លោកស្រី Gizem Kumas បានថ្លែងបញ្ជាក់នូវបំណងរបស់តួកគីដែលចង់ជួយកម្ពុជាលើវិស័យសុខាភិបាល។
កម្ពុជានិងតួគី ធ្លាប់មានទំនាក់ទំនងការទូតរវាងគ្នាតាំងពីឆ្នាំ១៩៧០។ ចំណងការទូតបានបាត់បង់ក្រោយឆ្នាំ ១៩៧៥ដែលកម្ពុជាបានធ្លាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ទំនាក់ទំនងរវាងកម្ពុជានិងតួគី បានវិលត្រឡប់មក វិញក្រោយឆ្នាំ១៩៩៣ដែលមានការបោះឆ្នោតសកលលើកដំបូង។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ធ្លាប់បាន អញ្ជើញទៅបំពេញទស្សនកិច្ចក្នុងប្រទេសតួកគីកាលពីក្នុងខែតុលាឆ្នាំ២០១៨, និងផ្តើមចេញពីនោះហើយ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចក្រឡាហោមសខេង និងសម្តេចពិជ័យសេនាទៀបាញ់ ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឆ្នាំ២០១៩និងដើមឆ្នាំ២០២០ បានបំពេញទស្សន កិច្ចប្រទេសតួកគីជាផ្លូវការនិងបានចុះហត្ថលេខាលើឯកសារទ្វេភាគីជាមួយនឹងសមភាគីតួកគីនោះថែមទៀត៕