សម្តេចតេជោ ហ៊ុន សែន និងពលរដ្ឋក្នុងប្រទេសបង្ហាញក្តីអាឡោះអាល័យដល់ការយាងចូលទីវង្គតសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (Video Inside)
ការយាងចូលទីវង្គតរបស់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ បាននាំឲ្យពលរដ្ឋខ្មែរដែលមានសាមានចិត្តបានថ្លែង បង្ហាញក្តីអាឡោះអាល័យនិងបង្ហាញភាពក្តុកក្តួលរំជួលចិត្ត។ សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ ដែលជាព្រះរាម របស់ព្រះមហាក្សត្រខ្មែរ បានសោយទីវង្គតក្នុងព្រះជន្មាយុ៧៧ព្រះវស្សាក្នុងប្រទេសបារាំងកាលពីថ្ងៃទី២៨វិច្ឆិកា ដោយព្រះរោគាពាធិ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងសារលិខិតមួយកាលពីថ្ងៃអាទិត្យ ទៅព្រះអង្គម្ចាស់ ក្សត្រីយ៍នរោត្តមម៉ារី រណឫទ្ធិនិងព្រះរាជបុត្រានិងបុត្រី បានថ្លែងថាសម្តេច និងភរិយាសូមចូលរួមរំលែក ព្រះ មរណទុក្ខនិងសង្វេគសោកស្តាយស្រណោះនិងអាឡោះអាល័យស្ទើររកទីបំផុតគ្មាន។ ថ្នាក់ដឹកជាច្រើនទៀតក្នុង ស្ថាប័នកំពូលដឹកនាំក្នុងប្រទេសកម្ពុជា, ប្រជាពលរដ្ឋជាច្រើន បានធ្វើសារលិខិតសម្តែងក្តីសោកស្តាយនិងចួល រួមមរណទុក្ខដ៏ក្រៀមក្រំនេះ។
ព្រះសពរបស់ព្រះអង្គត្រូវសែរាជវង្សបញ្ជាក់ថានឹងយាងដង្ហែរមករាជធានីភ្នំពេញ ដើម្បីធ្វើព្រះរាជពិធីតាមប្រពៃណីខ្មែរ។ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរផ្នែក ព្រះ រាជសុខភាព និងព្រះកាយ ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងនៅស្រុកព្រៃនប់ ខេត្តព្រះសី ហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់ចរាចរណ៍នោះ បានបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា រណ ឫទ្ធិ ទទួលមរណភាព រួមទាំងអ្នករួមដំណើរមួយចំនួនបានរងរបួស។ ព្រះអង្គត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរ ពេទ្យក្រៅប្រទេសចាប់តាំងពីពេលនោះមក៕