ក្រុមហ៊ុនអាកាសចរណ៍ចំនួន៨ស្នើសុំការហោះហើរសាឡើងវិញនិងបង្កើនជើងហោះហើរ (Video Inside)

ក្រុមហ៊ុនអាកាសចរណ៍ចំនួន៨ បានស្នើសុំការហោះហើរឡើងវិញ និងបង្កើនជើងហោះហើរនៅកម្ពុជា ចាប់ពីខែ ធ្នូតទៅ។ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបណ្ឌិត ម៉ៅ ហាវណ្ណាល់ក្នុងកិច្ចប្រជុំមួយ នៅ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ តាមប្រព័ន្ធវីដេអូ បានថ្លែងថា នៅក្នុងខែធ្នូជិតមកដល់នេះ មានក្រុមហ៊ុនអាកាស ចរណ៍ចំនួន៨ ក្នុងនោះក្រុមហ៊ុនចំនួន៦បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ និងក្រុមហ៊ុនចំនួន២បាន ស្នើសុំបន្ថែមជើងហោះហើរ។

លោកម៉ៅហាវណ្ណាល់ បានថ្លែងថាចាប់ពីខែធ្នូនោះទៅកំណើនជើងហោះហើរ នឹង កើនឡើងវិញ៤៣ជើងក្នុង១សប្តាហ៍។ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ ដែលបានដាក់ពាក្យស្នើសុំបន្តការហោះ ហើរឡើងវិញ រួមមាន ក្រុមហ៊ុន Thai Smile Airways, ក្រុមហ៊ុន Bangkok Airways, ក្រុមហ៊ុន Thai Air Asia, ក្រុមហ៊ុន Philippines Airlines, និងក្រុមហ៊ុន Cathay Pacific Airways មកពីហុងកុង។

សេចក្តីរាយការណ៍បញ្ជាក់ បន្ថែមថាសម្រាប់ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមហ៊ុនដែលស្នើបន្ថែមជើងហោះហើរគឺក្រុមហ៊ុន Singapore Airlines និងក្រុមហ៊ុន ឡានម៉ី Airlines។ ចំនួនជើងហោះហើរនេះ ត្រូវគេរំពឹងថាអាចនឹងមានការប្រែប្រួល យោងទៅតាម ការវិវត្តនៃស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីដ-១៩»៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner