ហ៊ុន ម៉ាណែត៖ វិស័យអចលទ្រព្យ និងសំណង់កម្រើកឡើងវិញ (Video Inside)

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានថ្លែងថាកម្ពុជាចាប់ ផ្តើមមានសញ្ញាវិជ្ជមានស្ទុះងើបឡើងវិញនៃវិស័យអចលទ្រព្យនិងសំណង់បន្ទាប់ពីទទួលរងផលប៉ះពាល់ពីការ រាតត្បាតជំងឺកូវីដ-១៩ ។

ប្រសាសន៍ថ្លែងរបស់លោកឧត្តមសេនីយ៍ឯកដែលជាមេបញ្ជាការកងទ័ពជើងគោកដែរ នោះបានធ្វើឡើងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការនូវគម្រោង “មេគង្គ ស៊ីធី” របស់បុរីមេគង្គលែន ក្នុងរាជធានីភ្នំ ពេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ អាជីវកម្មរបស់បុរីមេគង្គលែន បានចាប់ផ្តើមគម្រោងទី១របស់ខ្លួន នៅ ក្នុងឆ្នាំ២០១៤។ រហូតមកទល់ពេលនេះ អាជីវកម្មបុរីនេះ បានចាប់ផ្តើមសម្ពោធគម្រោងទី៣ នៅលើទីតាំងប្រ កបដោយសក្តានុពលស្ថិតក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញក្រោយស្ថានភាពឆ្លងកូវីដ-១៩ បានថមថយចុះ ដោយសារតែនយោបាយចាក់ស្រោចវ៉ាក់សាំងរបសរាជរដ្ឋាភិបាលកម្ពុជា។

លោកឧត្តមសេនីយ៍ ហ៊ុនម៉ាណែត បានថ្លែងថាការពង្រីកគម្រោងថ្មីនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីស្ថិរភាព, ភាពធន់ និងសក្តានុពលទីផ្សារនៃ វិស័យអចលនទ្រព្យនិងសំណង់នៅកម្ពុជា, និងម្យ៉ាងវិញទៀត ការពង្រីកនេះក៏អាចត្រូវបានចាត់ទុក ជាសញ្ញាវិជ្ជមានមួយនៃការចាប់ផ្តើមស្ទុះងើបឡើងវិញនៃវិស័យអចលទ្រព្យ និងសំណង់ បន្ទាប់ពីទទួលរងផលប៉ះពាល់ពី ការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត ០២ ឆ្នាំកន្លងមកនេះ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានមានប្រសាសន៍បញ្ជាក់ថាក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចមានកំណើន អវិជ្ជមាន ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយវិស័យអចលនទ្រព្យក៏មានការប៉ះពាល់ខ្លះ ប៉ុន្តែអាច រក្សាលំនឹងបាន និងមិនថយក្រោយ, ហើយថែមទាំងបានជួយទប់ស្កាត់ផលប៉ះពាល់លើសេដ្ឋកិច្ចជាតិទាំងផងដែរ តាមរយៈការធានាបាននូវការផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋក្នុងដំណាក់កាលវិបត្តិនេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner