តួលេខភ្ញៀវទេសចរក្នុងស្រុកកើនឡើង (Video Inside)

តួលេខភ្ញៀវទេសចរក្នុងស្រុក បានកើនឡើងវិញជាពិសេសក្នុងថ្ងៃចុងសប្តាហ៍បើទោះជាកម្ពុជាមិនមាន ព្រឹត្តិ ការណ៍រៀបចំទិវាបុណ្យជាតិឬព្រឹត្តិការណ៍ធំដុំណាមួយក៏ដោយ។

យោងតាមរដ្ឋមន្ត្រីទេសចរណ៍លោក ថោង ខុន ថ្ងៃសម្រាក់ចុងសប្តាហ៍ទី២៧និង២៨វិច្ឆិកាកន្លងមកនេះ តួលេខភ្ញៀវដើរលេងក្នុងស្រុកមានចំនួន ១៧ម៉ឺន២ពាន់ ៩៧៦នាក់ ក្នុងនោះភ្ញៀវជាតិមាន១៦ម៉ឺន៧ពាន់៥៤៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥ពាន់៤២៧ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមានខេត្តព្រះសីហនុ ៣ម៉ឺន១ពាន់១១៨ នាក់, រាជធានីភ្នំពេញ ២ម៉ឺន៨ពាន់ ៨៤៩ នាក់, ខេត្តកំពត ២ម៉ឺន២ពាន់៦៤៩ នាក់, ខេត្តពោធិ៍សាត់ ១ម៉ឺ៤ពាន់៨៦១ នាក់, ខេត្តសៀមរាប ១ម៉ឺន១ពាន់ ១២៣ នាក់, ខេត្តបាត់ដំបង ១ម៉ឺន១ពាន់៧៤នាក់, និងខេត្តកែបមាន៨ពាន់៥៨១ នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner