ចាប់គ្រឿងញៀនជិត២៥គីឡូ និងជនសង្ស័យ៣នាក់នៅរាជធានី (Video Inside)
គ្រឿងញៀនជិត២៥គីឡូក្រាម រួមនិងជនសង្ស័យបរទេសនិងជនជាតិខ្មែរ៣នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប និង ចាប់ខ្លួនក្នុងរាជធានីភ្នំពេញ។
សកម្មភាពបង្ក្រាបតាំងពីថ្ងៃទី២៥វិច្ឆិកាតាមកន្លែង២ផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ទើបត្រូវបានបញ្ចេញឲ្យក្រុមសារព័ត៌មានដឹងនៅថ្ងៃនេះ។ ការចុះបង្ក្រាបនោះ បានធ្វើនៅចំណុច ផ្លូវលេខ ១០៥ ជិតផ្សារបឹងត្របែក (ផ្លាស្សា) ស្ថិតក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន ,និងនៅផ្ទះលេខ ៩៩ ផ្លូវ១៤៦ ក្រុម៣
ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង៣នាក់ដែលបានឃាត់ខ្លួនរួម មាន បុរសជាតិសឹង្ហបុរីអាយុ៦៨ឆ្នាំឈ្មោះ ហ្គស់ សៀវសៀន, បុរសជាតិវៀតណាមអាយុ២៧ឆ្នាំឈ្មោះលីជាងហ្វុង, និងជនជាតិខ្មែរម្នាក់អាយុ៦០ឆ្នាំឈ្មោះតាំង លាក។ វត្ថុតាងគ្រឿងញៀនដែលបង្ក្រាបានរួមមាន អ៊ិចស្តាស៊ី, កេតាមីន, កាទីណូន ជញ្ជីងថ្លឹង៥គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំ៕