អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៦២លាន៣៧ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន២២ម៉ឺននាក់ និងជាសះស្បើយ២៣៦លាន៩០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៦២លាន៣៧ម៉ឺន៥ពាន់៦៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន២២ម៉ឺន៤ពាន់៤៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៣៦លាន៩០ម៉ឺន៨ពាន់២០០នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៩លាន៣០ម៉ឺន១ពាន់៧០នាក់ ស្លាប់ចំនួន៨០ម៉ឺន១ពាន់៣២៦នាក់ និងជាសះស្បើយចំនួន៣៩លាន៣ម៉ឺន២ពាន់២៥៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៨ម៉ឺន៣ពាន់៥៩៧នាក់ ស្លាប់៤៦ម៉ឺន៨ពាន់៧៩០នាក់ និងជាសះស្បើយ៣៤លាន៨ពាន់១៨៣នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន៨ម៉ឺន៤ពាន់៧៤៩នាក់ ស្លាប់ចំនួន៦១ម៉ឺន៤ពាន់៤២៨នាក់ និងជាសះស្បើយ២១លាន៣០ម៉ឺន៤ពាន់១១៥នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner