រថយន្តដឹកក្រដាស់បួងចង្កូតបត់ឆ្វេងឆ្លងផ្លូវ បណ្តាលឱ្យក្រឡាប់បះជើងច្រងាង នៅផ្លូវ៥០ម៉ែត្រ

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តមួយគ្រឿង ដឹកក្រដាស់អេតចាយសំពីងសំពោង បើកបត់ឆ្វេងឆ្លងផ្លូវបួងចង្កូតខ្លាំងពេក បណ្តាលឱ្យក្រឡាប់បះជើងច្រងាងនៅកណ្តាលផ្លូវ បង្កឱ្យមានការកកស្ទះចរាចរណ៍ តែសំណាងល្អ មិនបង្កឱ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៣០ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចស្តុបបាគូផ្លូវ៥០ម៉ែត្រ ភូមិបាគូសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក KAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-2270 បើកបរដោយបុរសម្នាក់ ដឹកក្រដាសឡាំងអេតចាយសំពីងសំពោង បើកបរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចស្តុបបាគូ ក៏បានបួងចង្កូតបត់ឆ្វេងឆ្លងផ្លូវ ដោយល្បឿននៅលឿន បណ្តាលឱ្យក្រឡាប់បះជើងច្រងាង តែសំណាងល្អ មិនបង្កឱ្យមានអ្នករងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យទីតាំងកន្លែងកើតហេតុ ដោយមិនមានគ្រោះថ្នាក់ដល់អ្នកដទៃ និងមិនបង្កឱ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋក៏អនុញ្ញាតឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner