អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យប្តីប្រពន្ធពីរនាក់បានឈ្លុកផ្សែងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងតាមបណ្ដោយផ្លូវបេតុងក្នុងបុរីគឹមសាន្ត ភូមិតាកេរត្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល បណ្ដាលឲ្យប្ដីប្រពន្ធមួយគូរបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ផ្ទះជាប្តីមានឈ្មោះ សុផល អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ រីឯប្រពន្ធមានឈ្មោះសុខ ខុម អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលេីប្រភេទថ្មបេតុង ទំហំ(៥ម៉ែត្រនិងបណ្តោយ១៦ម៉ែត្រ) ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះលាយលំនិងផ្សែងហ៊ុយខ្មួរខ្មាញ់ និងឮសំឡេង ម្ចាស់ផ្ទះស្រែកឲ្យគេជួយ ភ្លាមនោះប្រជាពរដ្ឋដែលមានផ្ទះនៅជិតនោះបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់តែមិនរលត់ ក៏បានរាការណ៍ទៅសមត្ថកិច្ចឲ្យចេញរថយន្តមកបាញ់ជួយពន្លត់និងជួយសង្គ្រោះម្ចាស់ផ្ទះពីរនាក់ប្ដីប្រពន្ធយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យតែអកុសល ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានស្លាប់ជាបន្តបន្ទាប់ ប្តី(ស្លាប់មុន)។

សមត្ថកិច្ចជំនាញបានដឹងទៀតថា គ្រោះអគ្គីភ័យនេះផ្ដើមពីឆ្លងចរន្តអគ្គីសនី ទ្រព្យសម្បត្តិមួយចំនួនត្រូវអគ្គីភ័យឆេះទាំងស្រុង។ប្រេីប្រាស់រថយន្តអគ្គិភ័យ ៩១១ (០១គ្រឿង) ។ រថយន្តអគ្គិភ័យ បុរីសង្ឃឹមថ្មី(០១គ្រឿង) ។ រថយន្តអគ្គិភ័យ សាលាខណ្ឌកំបូល (០១គ្រឿង) ។ ដោយឡែកសព ជនរងគ្រោះនៅឯមន្ទីរពេទ្យនៅឡើយរងចាំសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យមុននិងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner