ថ្នាក់ដឹកនាំស្រុកកំពង់ត្រាច ប្រគល់ផ្ទះ ១ខ្នងជូនគ្រួសារក្មេងកំព្រា ជាអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត

កំពត ៖ នារសៀលថ្ងៃចន្ទទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងលោក អ៊ុម ស៊ីណាត ប្រធាន ក្រុមប្រឹក្សា ស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងយុវជនទាំងបីប្រភេទ បានអញ្ជើញចូលរួមពិធីប្រគល់ផ្ទះ១ខ្នងជាអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឧបត្ថម្ភ ថវិកាផ្ទាល់ចំនួន ២,០០០ដុល្លារអាមេរិក ដែលបានសាងសង់រួចជាស្ថាពរ ដោយធ្វើអំពីឈើប្រណិត ប្រកហ្វីប្រូ និងជញ្ជាំងស័ង្កសី ទំហំ៦មx៥ម ប្រគល់ជូនគ្រួសារក្មេងកំព្រាចំនួន៥នាក់ ស្ថិតនៅភូមិស្នាមគូរ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ដោយកន្លងមកក្រុមគ្រួសារខាងលើនេះសុំស្នាក់អាស្រ័យជាមួយញាតិជិតខាងប៉ុណ្ណោះ ។ ជាមួយគ្នានេះដែរលោកអភិបាលស្រុកបានផ្តល់ថវិកាផ្ទាល់ចំនួន៤០០,០០០៛បន្ថែមទៀត ដើម្បីចាក់សាបក្នុងផ្ទះ រួមនឹងចាក់បំពេញអាចម៍ដីនៅសងខាងផ្ទះផងដែរ ។

ការប្រគល់ផ្ទះ ១ខ្នងនេះ បងប្អូនប្រជាពលរដ្ឋបានចូលរួមអបអរសាទរយ៉ាងច្រើនកុះករ និងបានគោរពថ្លែងអំណរគុណដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តកំពត ដែលឯកឧត្តមតែងគិតគូជានិច្ចសុខទុក្ខរបស់ក្រុមគ្រួសារក្មេងកំព្រា រួមនឹងបងប្អូនប្រជាពលរដ្ឋជនងាយរងគ្រោះផ្សេងៗទៀតនៅទូទាំងស្រុក ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner