ចរិតអ្នកនយោបាយអត់កំណើត

អត្ថបទដោយ៖
AMS OneMinute
  • តាំងខ្លួនជាអ្នកស្នេហាជាតិ តែទៅដកបង្គោលព្រំដែនយ៉ាងអនាធិបតេយ្យ និងខុសច្បាប់ ដែលអាចនាំវិនាសកម្មធំធេងដល់ជាតិ
  • តាំងខ្លួនជាអ្នកស្រលាញ់សេរីភាពនៃការបញ្ចេញមតិ តែដើរបរិហារកេរ្ត៍ថ្នាក់ដឹកនាំ និងប្រមាថព្រះចេស្តាដោយបំពានច្បាប់
  • តាំងខ្លួនជាអ្នកស្នេហាប្រជាធិបតេយ្យ តែស្រេកឃ្លានអំណាចទាំងកំរោល អំពាវនាវកុំឱ្យប្រជាជនទៅបោះឆ្នោត ហើយឱ្យប្រជាជនងើបឡើងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
  • តាំងខ្លួនជាអ្នកស្នេហាគោលការណ៍នីតិរដ្ឋ តែរត់ចោលស្រុក ដើម្បីគេចពីសំណាញ់ច្បាប់
  • តាំងខ្លួនជាអ្នកការពារជីវភាពប្រជាជន តែអំពាវនាវកុំឱ្យបរទេសទិញផលិតផលខ្មែរ ដែលជាការកំទេចឆ្នាំងបាយរបស់ប្រជាជនខ្មែរ
  • តាំងខ្លួនជាអ្នកខ្វាយខ្វល់ពីជីវិតប្រជាជន តែអំពាវនាវកុំឱ្យប្រជាជនខ្មែរទៅទទួលវ៉ាក់សាំង ដែលជាខែលដ៏ចម្បងក្នុងការពារអាយុជីវិត
  • តាំងខ្លួនជាអ្នកស្អប់ជនផ្តាច់ការ តែខ្លួនឯងផ្តាច់ការរហូតដល់ហ៊ានគំរាមដកសញ្ជាតិអាមេរិកពីពលរដ្ឋខ្មែរនៅឯនាយសមុទ្រដែលស្រលាញ់គាំទ្រជាតិខ្មែរ

នេះគ្រាន់តែជាសេចក្តីសង្ខេបខ្លីដើម្បីបកស្បែកមុខអ្នកស្នេហាជាតិក្លែងក្លាយ ដែលហ៊ានកំទេចអ្វីៗគ្រប់យ៉ាងឱ្យតែបានសម្រេចមហច្ឆិតានយោបាយខ្លួនឯង។

✍🏽-សេនាពិជេដ្ឋ

ads banner