ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអភិបាលរងរាជធានីភ្នំពេញចុះពិនិត្យខ្សែរត់និងធ្វើដំណើរតាមរថយន្តក្រុង

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯ.ឧមីកាមិ ម៉ាសាហីរ៉ូ និងឯ.ឧនួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០វិច្ឆិកានេះ បានចុះទៅទស្សនកិច្ចនៅ ស្ថានីយ៏ចំណតរថយន្តក្រុង និងធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងCity Busរាជធានីភ្នំពេញក្នុងគោលបំណងលើក កំពស់ការជិះរថយន្តក្រុងតាមរយះការផ្សព្វផ្សាយវីដេអូខ្លីPR ដែលបង្កើតឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ដោយសារជំងឺរាតត្បាតCovid.19 ការចុះទស្សនកិច្ចនៅស្ថានីយ៏ចំណតរថយន្តក្រុងនៅរាជធានីភ្នំពេញ និងការធ្វើដំណើរតាមរថយន្តក្រុងពីចំណតវិទ្យាល័យព្រះស៊ីសុវត្ថិ ដល់ចំណតរងចាំរថយន្តក្រុងមុខវត្តថាន់ ឯ.ឧឯកអគ្គរាជទូតជប៉ុន និងឯ.ឧនួនផា រត្ន័ មិនបានរៀបចំកម្មវិធីណាមួយឬថ្លែងសន្ទរកថាអ្វីនោះ ទេ។
ចំពោះអ្នកដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចតាមរថយន្តក្រុងនេះអ្នកមកពីស្ថានទូតជប៉ុន សាលារាជធានីភ្នំពេញ និងរដ្ឋាករស្វយ័តដឹកជញ្ជូនរថយន្តក្រុង ត្រូវបានកំណត់ដើម្បីជៀសវាងហានីភ័យនៃការឆ្លងជំងឺកូវីដ.១៩។

នាឧិកាសនោះក៏មានការធ្វើបទបង្ហាញស្តីពីអត្ថប្រយោជន៏នៃការប្រើប្រាស់ម៉ូតូអគ្គីសនីe.bikeភ្ជាប់ជាមួយសេវារថយន្តក្រុងផងដែរ។សេវាដឹកជញ្ជូនសាធារ ណៈរថយន្តក្រុងCity Busនៅរាជធានីភ្នំពេញភ្នំពេញ បានចាប់ដំណើរការឡើងវិញហើយក្រោយពីផ្អាកសកម្មភាពមួយរយះដោយសារតែការឆ្លងរាលដាលនៃ
ជំងឺកូវីដ.១៩។

ពេលនេះសេវាដឹកជញ្ជូនសាធារណះរថយន្តក្រុងបានបើកដំណើរ ការឡើងវិញក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសលើគ្រប់វិស័យជា បន្តបន្ទាប់ដោយត្រូវប្រកាន់ខ្ជាប់វិធានការរបស់ក្រសួងសុខាភិបាលបើទោះបីជា ជំងឺនេះបានថយចុះករណីឆ្លងថ្មីនៅរាជធានីភ្នំពេញ តែនៅមិនទាន់អស់នៅឡើយព្រមទាំងមានការបំប្លែងមេរោគថ្មីមកបន្ថែមទៀត។ចំពោះការជ្រើសរើសយកសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង បងប្អូនប្រជាពលរដ្ឋពិតជាទទួលបានអត្ថប្រយោជន៏ច្រើនទាំងសុវត្ថិភាព ផាសុខភាព កាត់បន្ថយការកកស្ទះចរាចរណ៏ និងកាត់បន្ថយផ្សែងពុលលើកកំពស់បរិស្ថានក្នុងទីក្រុង និងមានតំលៃ ថោកសំរាប់ការធ្វើជាទូទៅទៀតផង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner