អតីតថ្នាក់ដឹកនាំមូលដ្ឋាន នៃអតីត CNRP ក្នុងក្រុងកំពង់ចាម សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

អត្ថបទដោយ៖
ធី ដា

ដោយមើលឃើញពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ឈរលើប្រយោជន៍ជាតិ និងប្រជាជន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំ របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត និងជាអភិបាល នៃគណៈអភិបាលកំពង់ចាម ធ្វើឱ្យអតីតថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអតីតCNRP បានសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ។

ជាក់ស្តែងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ប្រធានគណបក្សខេត្ត អញ្ជើញជួបស្វាគមន៍ និងសំណេះសំណាលជាមួយ បងប្អូនដែលជាអតីតថ្នាក់ដឹកនាំមូលដ្ឋានសង្កាត់ នៃអតីតCNRP ចំនួន ៥រូប ដឹកនាំដោយ ឯកឧត្តម ខាត់ កុសល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម មកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈគណបក្សខេត្តកំពង់ចាម ។

គួរបញ្ជាក់ថា ក្នុងចំណោមសមាសភាពអ្នកទាំង៥ រូបខាងលើ ដែលមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន ១,លោក កែវ គឹមឆាន អតីតជាចៅសង្លាត់រងទី២ សង្កាត់កំពង់ចាម និងជាអតីតប្រធានបក្ស អតីតCNRP សង្កាត់កំពង់ចាម ។
២, លោក រាម ថន ជាអតីតបេក្ខជនពេញសិទ្ធ សង្កាត់កំពង់ចាម ។
៣, លោក ហាវ ប៊ុន ធឿន ជាអតីតបេក្ខជនពេញសិទ្ធ សង្កាត់កំពង់ចាម ។
៤, លោក សំ ម៉េង ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ អតីតCNRP ។
៥, កញ្ញា កែវ ចរិយា ជាអតីតប្រធានយុវជន អតីតCPRP សង្កាត់កំពង់ចាម ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner