ពិធីសម្ភោធពហុកីឡដ្ឋានជាតិ មរតកតេជោ គ្រោងទទួលអ្នកចូលរួម១៥០០០នាក់ ជាមួយនឹងវិធានការសុខាភិបាលយ៉ាងម៉ត់ចត់ ដើម្បីទប់ស្កាត់ជំងឺកូវវីដ-១៩

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានបញ្ជាក់ក្រោយកិច្ចប្រជុំ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា វិមានកីឡដ្ឋានមរតតេជោ នឹងរៀបចំពិធីសម្ភោធផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដោយបូកបញ្ចូលកម្មវិធីធំចំនួន៣បញ្ចូលតែមួយ គឺពិធីសម្ភោធវិមានកីឡដ្ឋាន ពិធីរាប់ថយក្រោយ៥០០ថ្ងៃ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងពិធីប្រកាសយុទ្ធនាការជាតិផ្សព្វផ្សាយ ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១តទៅ មានក្រសួង ស្ថាប័នជាតិទាំងមូល និងស្ថានទូតកម្ពុជា នៅក្រៅប្រទេស ក៏ត្រូវចូលរួមផ្សព្វផ្សាយ ជាធ្លុងមួយជួយគាំទ្រស៊ីហ្គេម ក្រោមប្រធានបទ កីឡារស់ក្នុងសន្តិភាព ។


ឯកឧត្តម អគ្គលេខាធិការ បញ្ជាក់ទៀតថា ពិធីសម្ភោធដ៏ធំនេះ គឺមានសារៈសំខាន់ និងជាកំណត់ត្រាមួយថ្មី ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងជាសំណង់ប្រវត្តិសាស្រ្ត របស់ព្រហរាជាណាចក្រកម្ពុជា ។ ឯកឧត្តម បន្ថែមទៀតថា ពិធីសម្ភោធដ៏ធំនេះ មានអ្នកចូលរួមចំនួន១៥០០០នាក់ ប៉ុន្តែមានវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល យ៉ាងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។


សូមបញ្ជាក់ថា ពិធីសម្ភោធកីឡដ្ឋានជាតិ មរតកតេជោ ប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមចំនួន១៥០០០នាក់ ក្នុងនោះមានសិល្បៈករ សិល្បៈការិនី និងកីឡាករ កីឡការិនីចូលរួមសម្តែងអបអរសាទរ ចំនួន១០០០នាក់ ផងដែរ ៕ ប្រភពរូបភាព Camsoc

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner