រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីធ្វើទស្សនកិច្ច២ថ្ងៃនៅកម្ពុជា (Video Inside)

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានអញ្ជើញដល់រាជធានីភ្នំពេញហើយនារសៀលថ្ងៃទី៣០វិច្ឆិកានេះ ដើម្បីបំ ពេញទស្សនកិច្ចរយៈពេល២ថ្ងៃ។ លោកស្រី រ៉េតណូ អិលភី ម៉ារស៊ូឌី បានអញ្ជើញមកដល់រាជធានីភ្នំពេញតាម ជើងយន្តហោះពិសេសនៅវេលាម៉ោង៥និង៤០នាទី។ ដំណើរបំពេញទស្សនកិច្ច២ថ្ងៃរបស់រដ្ឋមន្ត្រីការបរទេស ឥណ្ឌូណេស៊ីរូបនេះ នឹងបញ្ចប់នៅថ្ងៃទី១ធ្នូឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់សុខុន។

មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា លោកស្រី រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នឹងអញ្ជើញចូល ជួប សម្តែងការគួរសមចំពោះសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសទាំង ២ នឹងត្រូវជួបពិភាក្សាលើទិដ្ឋភាពមួយចំនួននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងអាទិភាពនានា របស់កម្ពុជាដែលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។

ក្រសួងការបរទេសកម្ពុជាបានថ្លែងថា ដំណើរទស្សនកិច្ច ផ្លូវការរបស់លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី គឺជាដំណើរទស្សនកិច្ចបន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែម ទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូនេស៊ី ទាំងក្នុងក្របខណ្ឌ ទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិទាំងពីរ និងពិភពលោក៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner